កូរ៉េខាងត្បូងបាញ់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងនៅព្រំដែន
សេអ៊ូល៖យោធាកូរ៉េខាងត្បូងបានបាញ់ជាច្រើនគ្រាប់ទៅលើយន្តហោះគ្មានមនុស្សបើកមួយគ្រឿងរបស់ប្រទេសកូរ៉ខាងជើង ខណៈដែលហោះឆ្លងកាត់លើតំបន់ព្រំដែន។ តែទោះជាយ៉ាងណាបើតាមការអះអាងពីមន្ត្រីយោធាកូរ៉េខាងត្បូងថា នេះគ្រាន់តែជាការព្រមានប៉ុណ្ណោះ។ នេះបើតាមព័ត៌មាន Yonhap ។
យន្តហោះគ្មានមនុស្សបើក ដែលចេញមកពីទឹកដីកូរ៉េខាងជើងនេះ ត្រូវបានប្រទះឃើញនៅវេលាម៉ោងប្រមាណ ២ និង១០នាទី (ម៉ោងក្នុងតំបន់) ជិតតំបន់ត្រួតពិនិត្យនៅភាគខាងលិចព្រំដែនកូរ៉េទាំងពីរ។ ទោះជាយ៉ាងណាយន្តហោះគ្មានមនុស្សបើកនេះបានវិលត្រឡប់ទៅកាន់ទឹកដីកូរ៉េខាងជើងវិញ បន្ទាប់ពីមានការបាញ់ព្រមានជាច្រើនគ្រាប់៕