កោះកុង៖ ឯកឧត្តម ប៊ុន លេីក អភិបាលនៃគណៈអភិបាលខេត្តកោះកុង
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោង៨និង៣០នាទី បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ នៅក្នុងអង្គមីទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍ លើកទី៣៧ ទិវាជ័យជំនះ៧មករា (៧មករា១៩៧៩-៧មករា២០១៦)។
ពិធីនេះបានប្រព្រឹត្តនៅខាងកេីតសាលាខេត្តកំពតត្រង់ចំណុចសួនច្បារនៅមុខសាលោខេត្តព្រមទាំងមានការអញ្ជេីញ ចូលរួម ពីសំណាក់លោកអភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុក ទាំងប្រាំពីស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ. លោកគ្រូ. អ្នកគ្រូ. សិស្សានុសិស្ស រួមនឹងប្រជាពលរដប្រមាណ(ពីពាន់ប្រាំរយនាក់)
(២៥០០០នាក់) ចូលក្នុងឱកាសនោះដែរ។ឯកឧត្តមបានមានប្រសាសន៍ថា៖ រយៈពេល ៣៧ ឆ្នាំ កន្លងទៅ ផ្តើមចេញពីជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា សម្រេចផ្លាស់ប្តូរសង្គម យ៉ាងធំធេង ដែលគ្មាននរណា និងនឹកស្មានដល់។ កម្ពុជាប្រែក្លាយពីវាលពិឃាដ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីសមរភូមិនៃសង្គ្រាមដ៍រ៉ាំរ៉ៃ ការបែកបាក់ជាតិការបែងចែកទឹកដី ក្លាយជាប្រទេសតែមួយដ៍ មានសុខសន្តិភាព. សេរីភាព. ឯកភាព. ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ធ្វើឲ្យជីវភាពប្រជាជន ត្រូវបានលើកកំពស់ឥតឈប់ឈរ។
នេះគឺជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ រយៈពេលជាង ៥០០ ឆ្នាំមកនេះ បន្ទាប់ពីសម័យអង្គរដ៍រុងរឿង ដែលប្រជាជនកម្ពុជា ទទួលបាននូវសន្តិភាព ពេញលេញ មានការ ឯកភាពជាតិ ឯកភាពទឹកដី និងកំពុងរស់នៅ យ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ការពិតជាក់ស្តែង ដូចបានលើកឡើងទាំងអស់ ខាងលើនេះ គឺគ្មានជនណា ឬមជ្ឈដ្ឋានណា អាចមកបដិសេធ ឬមូលបង្កាច់បានឡើយ ព្រោះថ្ងៃ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា “បើគ្មានថ្ងៃមករា ក៍គ្មានអ្វីៗនៅថ្ងៃនេះដែរ”៕ដោយ៖អ៊ួង វឹង