លោកស្រី អ៊ុង​សាន ស៊ូ​ជី អំពាវនាវ​ឲ្យ​ពួក​ឧទ្ទាម​ចូល​តុ​ចរចា​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2016 ក+ ក-

មី​យ៉ាន់​ម៉ា​៖​យោងតាម​សារព័ត៌មាន Reuters បាន​ផ្សាយ​ថា ប្រធាន​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា​ដែល​ទើប​ឈ្នះឆ្នោត លោកស្រី អ៊ុង​សាន ស៊ូ​ជី បានធ្វើការ​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​ក្រុម​ឧទ្ទាម​ឲ្យ​វិល​ចូល​តុ​ចរចា​ដើម្បី​ស្វែងរក​សន្តិភាព និង​បញ្ចប់​ជម្លោះ​ដែល​បានអូសបន្លាយ​ជាច្រើន​ទសវត្ស​នៅក្នុង​ប្រទេស​។
​គួររម្លឹកថា រដ្ឋាភិបាល​ពាក់កណ្តាល​ស៊ីវិល​ដែល​ជិត​ចប់​អាណត្តិ​របស់លោក​ប្រធានាធិបតី Thein Sein ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា នៅក្នុង​ខែតុលា​ឆ្នាំ​២០១៥​កន្លងទៅ ប៉ុន្តែ​ក្រុម​ឧទ្ទាម​៧​ក្រុម ក្នុងចំណោម​១៥​ក្រុម ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម បាន​បដិសេធ​ក្នុងការ​ចុះហត្ថលេខា ក្នុងនោះ​រួមទាំង​ក្រុម​ដែលមាន​អំណាច​ខ្លាំង​ផងដែរ​។
​ចាប់តាំងពី​មានការ​ចុះហត្ថលេខា ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង រវាង​ក្រុម​យោធា និង​ក្រុម​ឧទ្ទាម ដែល​មិនបាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ហើយ​ក្រុម​ឧទ្ទាម​មិនបាន​ចូលរួម នៅក្នុង​កិច្ចចរចា​នោះទេ​។ ភាពស្មុគស្មាញ​បន្ថែមទៀត ត្រូវបាន​កើតឡើង បណ្តាល​ឲ្យ​មាន​ភាពលំបាក ក្នុងការ​សម្រេចបាន​ស​ន្តិ​ភាពជា​និរន្ត​ភាព​។​
​គួរ​បញ្ជាក់ថា ក្រុម​ឧទ្ទាម​ជនជាតិភាគតិច បាន​ប្រយុទ្ធ​ប្រឆាំងនឹង រដ្ឋាភិបាលកណ្តាល សម្រាប់​ការបង្កើន​សិទ្ធិ​និង​សេរីភាព​បុគ្គល​ក ចាប់តាំងពី​ភ្លាមៗ​បន្ទាប់ពី​មី​យ៉ាន់​ម៉ា ទទួលបាន​ឯករាជ្យ ពី​ចក្រភព​អង់គ្លេស នៅក្នុង​ឆ្នាំ​១៩៤៨៕

assk-peace