ស្លាប់​មនុស្សម្នា​ក់ពេលផ្ទុះអាវុធ​​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​(មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 January, 2016 ក+ ក-

​ខេត្ត​ព្រៃ​វែ​ង៖បុរស​ម្នាក់​បាន​ត្រូវ​គ្រាប់កាំភ្លើង​មួយគ្រា​ប់​ចំក្បាល​ដួល​ស្លាប់​ក្នុង​របង​ផ្ទះ​របស់ខ្លួន ខ​ណៈ​កំពុង​បីកូន​តូច​ឈរ​មើល​ក្រុម​លោក​អធិការនគរបាល​ស្រុក​ចុះបង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដោយមាន​ការផ្ទុះអាវុធ​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក​អធិកា​រស្រុក​ស្វាយ​អ​ន្ទ​រ​បាន​នាំ​កំលាំង​ទៅ​ចុះបង្ក្រាប​កន្លែង​ប្រជល់មាន់​មួយកន្លែង​នៅក្នុង​ភូមិ​កើតហេតុ​ ក្នុង​ភូមិ​តង​ឡង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ។ មិនដឹង​ជាមាន​បញ្ហា​អ្វី​នោះទេ ពេលទៅដល់​លោក​អធិកា​បាន​ទាញ​កាំភ្លើងខ្លី​បាញ់​បណ្តាល​ឲ្យ​ប្រជា​ពលរ​ដ្ផ​ម្នាក់​ដែល​កំពុងតែ​ឈរ​បីកូន​តូច​ក្នុង​របង​ផ្ទះ​របស់ខ្លួន​ត្រូវ​គ្រាប់កាំភ្លើង​ចំក្បាល​មួយ​គ្រាប់​ដួល​ស្លាប់​មួយ​រំពេច​។​សូមបញ្ជាក់ថា សង្វៀន​បញ្ជល់មាន់​មាន​ទីតាំង​នៅជាប់​នឹង​របង​ផ្ទះ​របស់​ជនរងគ្រោះ​។​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​ះ​៣០​នាទី​រសៀល ពួក​អ្នក​ប្រជល់មាន់​បានរៀបចំ​ការ​ប្រជល់​។​ក្រោយមក​បន្តិច​ក៏​ឃើញ​លោក​អធិកា​នគរបាល​ឈ្មោះ​ពុំ កាន់ បាន​នាំ​កំលាំង​ចំនួន​៥​នាក់មក​ជាមួយ ។​ប្រភព​បន្តថា ពេល​ឃើញ​សមត្ថកិច្ច​មកដល់ អ្នកលេង​ជល់​មាន់​ក៏​នាំគ្នា​រត់​ប្រសេចប្រសាច ។​ខ​ណះ​នោះគេ​ឃើញ​ជនរងគ្រោះ​ដែល​កំពុង​បីកូន​ឈរ​មើល​នៅក្នុង​ដី​ផ្ទះ​របស់​ខ្លូន​ដែល​ជាប់​របង​ផ្ទះ​គ្នា​នោះបាន​ដួល​ដេក​ដោយមាន​ឈាម​ហូរ​ចេញពី​ក្បាល បន្ទាប់ពី​ឮស្នូរ​កាំភ្លើង​ដែល​បាញ់​ដោយ​លោក ពុំ កាន់ ។​

ជនរងគ្រោះ​ឈ្មោះ កិះ អ៊ី​ម ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ​នៅក្នុង​ភូមិ​តង​ឡង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ចំក្បាល​លើ​គុម្ពត្រចៀក​ស្តាំ​។​

​សាក្សី​ខ្លះ​បាន​និ​យា​យា​ថា ភ្លាមៗ​នោះ គេ​ឃើញ​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ សឹម ម៉េ​ន អាយុ​៣៤​ឆ្នាំ បាន​ស្ទុះ​រត់​ទៅលើ​កកូន​ពី​ដៃ​ប្តី ហុច​កូន​បន្តទៅ​ឲ្យ​ប្អូនស្រី ហើយ​រត់​ដេញតាម​ទៅ​ប្រតាយ​ប្រ​តោ​ប​ជាមួយ​លោក​អធិការ​រហូតដល់​ឡាន​របស់លោក​អធិការ ប៉ុន្តែ​លោក​អធិការ​បាន​បើករថយន្ត​ចេញ​យ៉ាង​លឿន​។​

ប្រភពព័ត៌មាន​បា​នប​ន្ត​ថា ស្នងការ​នគរបាល​ខេត្តព្រៃវែង​លោក ស្រេង ជា បាន​និយាយថា លោក​អធិការ​ឈ្មោះ​ពុំ កាន់ បាន​ផ្ទុះអាវុធ​មែន បច្ចុប្បន្ន​បាន​ឃាត់ខ្លួន​លោក ពុំ កាន់ រួចហើយ​យកមក​សាកសួរ ដើម្បី​ស្វែងរក​ការពិត​ដែល​បណ្តាល​ឲ្យ​មានការ​ផ្ទុះអាវុធ​៕​ដោ​យ៖សហការី​fcdxsxxxbhgvfaaahbgvfbb