ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS កំពុងធ្វើតេស្តសាកល្បងអាវុធគីមី
អ៊ីរ៉ាក់៖ក្រុមឧទ្ទាមរដ្ឋឥស្លាមISISកំពុង ធ្វើតេស្តសាកល្បងប្រើប្រាស់អាវុធគីមីខណៈដែលចំនួននៃសកម្មប្រយុទ្ធ នៅក្រៅប្រទេសកំពុងកើនឡើងជាលំដាប់នេះបើយោងតាម ការលើកឡើងរបស់មន្ត្រី រដ្ឋាភិបាលដកស្រង់ដោយសារព័ត៌មាន Fox News។
សូមជម្រាបថា រូបថត ដែលផ្តិតដោយពួក Kurds ក្នុងតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នាពេលថ្មីៗនេះបានបង្ហាញសាកសព ដែលមានលក្ខណៈរលាក និងពងៗនៅលើស្បែកដែលជាភស្តុតាងបង្ហាញថា មានការប្រើប្រាស់សារធាតុគីមីក្នុងអាវុធ។
ភ្នាក់ងារស្រាវជ្រាវបានឲ្យដឹងថា សារធាតុគីមីនេះ គ្មានក្លិន គ្មានពណ៌ និងបានស្រូបចូលក្នុងសម្លៀកបំពាក់របស់មនុស្ស ដែលបណ្តាលឲ្យជនរងគ្រោះត្រូវរលាកស្បែក ឬធ្លាក់ខ្លួនឈឺក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក៕