អ៊ូហ្គាឌូហ្គូ៖យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ឲ្យដឹងថា មានករណីវាយប្រហារពីសំណាក់ខ្មាន់កាំភ្លើង នៅក្នុងសណ្ឋាគារមួយ ក្នុងទីក្រុងអ៊ូហ្គាឌូហ្គូ ប្រទេស Burkina Faso និងបានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស ខណៈដែលមនុស្សជាច្រើននាក់ទៀតត្រូវចាប់ជាចំណាប់ខ្មាំង។
អ្នកគ្រប់គ្រងសណ្ឋាគារ Splendid លោក Robert Sangare បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ២០នាក់ស្លាប់ និង១៥នាក់រងរបួស ខណៈដែលនៅពេលនេះ មានមនុស្សមួយចំនួនត្រូវបានខ្មាន់កាំភ្លើងចាប់ធ្វើចំណាប់ខ្មាំង។ លោកបន្តថា មានរថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន២គ្រឿង បានបើកសំដៅចូលក្នុងបរិវេណសណ្ឋាគារបន្ទាប់មកមានក្រុមខ្មាន់កាំភ្លើង ដែលមានគ្នាប្រមានជា ៣ ឬ៤នាក់ ពាក់ម៉ាស បានដើរសំដៅចូលមកក្នុងសណ្ឋាគារហើយបានធ្វើសកម្មភាពវាយប្រហារតែម្តង។
គួរបញ្ជាក់ថា ក្នុងសណ្ឋាគារ Splendid នេះត្រូវបានគេដឹងថា សណ្ឋាគារមួយជាកន្លែងស្នាក់នៅរបស់ UN និងពួកលោកខាងលិច៕