ឥណ្ឌា៖ហេតុការណ៍ដ៏កម្រ និងគួរឲ្យរន្ធត់មួយបានកើតឡើង នៅប្រទេសឥណ្ដាដោយសារបុរសម្នាក់ត្រូវអ្នកស្រុកនាំគ្នាវាយដំ និងចាប់កាត់លិង្គចោល ខណៈអ្នកស្រុកតាមទាន់ ឃើញបុរសរូប នោះចាប់រំលោភក្មេងស្រីជំទង់។
ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសឥណ្ដាបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅពេលគេឮសម្រែកដ៏រន្ធត់របស់ក្មេងស្រីចេញពីច្រកផ្លូវតូចមួយ។ឮសម្រែកភ្លាម ហ្វូងមនុស្ស ក៏បាននាំស្ទុះទៅកាន់ទីនោះ និងបានឃើញបុរស Suresh Kumar កំពុងសង្កត់នាងផ្ទប់នឹងជញ្ជាំងក្នុងស្ថានភាពរំលោភសេពសន្ធវៈ។ ប៉ុន្តែ Kumar ត្រូវគេចាប់អូសទៅកាន់កន្លែងអាជីវករលក់សាច់ នៅក្នុងផ្សារនាទីក្រុង Gannagar ប្រទេសឥណ្ឌា ។
ហ្វូងមនុស្សដែលមានកំហឹង បានរុញច្រាន Kumar ចូលទៅក្នុងផ្សារលក់សាច់១កន្លែងហើយពួកគេ បានវាយទាត់ធាក់ជន Kumar រយៈពេលជិត១ម៉ោង បន្ទាប់មកក៏ចាប់កាត់លិង្គនឹងកាំបិតកាប់សាច់ និងបាននាំខ្លួន Kumar ចេញមកកណ្តាលផ្លូវជាមួយឈាមហូរស្រោចមុខបំណងគំរាមសាធារណៈជនកុំឲ្យប្រព្រឹត្តដូច Kumar ។
កាសែតបានដកស្រង់សំដីពលរដ្ឋម្នាក់ឈ្មោះ Aamir Dhawan អាយុ ៣០ ឆ្នាំ ដែលនិយាយថា គ្មាននរណាម្នាក់ហ៊ានចេញមុខមកជួយវានោះទេ ព្រោះពួកគេបានឃើញលិង្គរបស់វាធ្លាក់លើដី ហើយគេបានគិតថា នេះជាទណ្ឌកម្មសម្រាប់បទឧក្រិដ្ឋ Sex របស់វា ។
មន្ត្រីប៉ូលីសបាននិយាយថា ក្មេងស្រីរងគ្រោះ ត្រូវបានព្យាបាលសម្រាប់ការស្លុតរន្ធត់ និងទទួលការរប្រឹក្សា។ចំណែកបុរសឈ្មោះSuresh Kuma អាយុ ៤០ ឆ្នាំ ដែលត្រូវបានចោទប្រកាន់ព្យាយាមរំលោភក្មេងស្រីជំទង់នោះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបន្ទាប់ពលរដ្ឋក្នុងតំបន់បានចាប់កាត់លិង្គរបស់គាត់ នឹងកាំបិតកាប់សាច់របស់អ្នកលក់ដូរក្នុងផ្សារ ៕