លទ្ធផល​ឆែកឆេរ​ទីតាំង​ស្តុក​ឈើ​របស់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង្ហ សំអុល នៅ​ស្រុក​មេមត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2016 ក+ ក-

​ដោយ​៖​រដ្ឋា​

​ខេត្ត​ត្បូងឃ្មុំ​៖​ប្រតិបត្តិការ​ត្រួតពិនិត្យ​របស់​កង​រាជ​អាវុធ​ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃទី ១៦ ខែមករា ម្ស​ល​ម៉ិ​ញ​នេះ បាន​ចុះ​ឡោម​ព័​ទ​ទីតាំង​ស្តុក​ឈើ​ចំនួន​ពីរ​កន្លែង​របស់លោក​ឧក​ញ៉ា ពីររូប គឺ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង្ហ សំអុល ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាមួយគ្នា​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បាន​រាយការណ៍​ថា តាំងពី​វេលា​ម៉ោង​ប្រមាណ​ជិត ២​រសៀល​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៦ កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ដឹកនាំ​ដោយ​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ចុះ​ឆែកឆេរ​ទីតាំង​ដ៏​ធំ​ចំនួន​ពីរ​កន្លែង​របស់លោក​ឧក​ញ៉ា​២​នាក់​ខាងលើ​។​

ប្រភព​បន្តថា ទីតាំង​របស់​ឧកញ៉ា សឹង្ហ សំអុល ស្ថិតនៅ​ក្នុងភូមិ​ខ្នង​ក្រពើ​លិច ឃុំ​តា​មូង ចំណែក​ទីតាំង​ស្តុក​ឈើ​មួយកន្លែង​ទៀត​ជា​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ស្ថិតនៅ​ក្នុងភូមិ​បូស​តា​កុក ឃុំ​ដា ។​ឃ្លាំង​ទាំងពីរ​នេះ​នៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

ប្រភព​បន្តថា ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ព្រម​គ្នា ។​ទីតាំង​ដែល​សង្ស័យ​មាន​ស្តុក​ឈើ របស់លោក​ឧកញ៉ា សឹង្ហ សំអុល  ត្រូវបាន​ម្ចាស់​ទីតាំង​អនុញ្ញាត​ឲ្យ​ចូល​ត្រួតពិនិត្យ​នា​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​តាម​របាយការណ៍​សមត្ថ​កិច្ច​រក​មិនឃើញ​មាន​ភស្តុតាង​ឈើ​ល្មើស​នោះទេ ហើយ​ការត្រួតពិនិត្យ​បានបញ្ចប់​នៅវេលា​ព្រលប់​ក្នុង​ថ្ងៃ​ដដែល​។​ចំណែក ឃ្លាំង​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា មិនត្រូវបានម្ចាស់អនុញ្ញាត​ឲ្យ​ចូល​ឆែកឆេរ​ទេ​កាលពី​រសៀល​ម្សិល​ម៉ិ​ញ ដែល​ចាំបាច់​កងកម្លាំង​អាវុធហត្ថ​បាន​បន្ត​ការ​យាមកាម​រហូតដល់​ព្រឹក​ថ្ងៃទី​១៧ មករា នេះ ទើប​មានការ​សម្រេច​ឲ្យ​ចូល​ត្រួតពិនិត្យ​។​

ប្រភព​បន្តថា ក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា នៅ​ភូមិ​បូស​តា​កុក ឃុំ​ដា សមត្ថកិច្ច​រកឃើញ​ឈើ​យ៉ាងច្រើន​កំណាត់ ប៉ុន្តែ​បើតាម​របាយការណ៍ ចំនួន​ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នោះ សុទ្ធតែ​ស្ថិតក្នុង​អាជ្ញាប័ណ្ណ​ស្របច្បាប់​ទាំងអស់​។​

​សូមបញ្ជាក់​ផងដែរ​ថា ខ​ណៈ​កម្លាំង​ប៉េអឹម​ចាប់ផ្តើម​ឲ្យ​ចូល​ឆែកឆេរ​នា​ព្រឹក​ម៉ិ​ញ​នេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​អ្នកកាសែត​ចូលរួម​ឡើយ រហូតដល់​ការត្រួតពិនិត្យ​ចប់សព្វគ្រប់ ទើប​គេ​បើក​ឲ្យ​អ្នកកាសែត​ចូល​យក​ព័ត៌មាន និង​ថតរូប​។​

អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ច័ន្ទ កាលពី​ថ្ងៃទី​១៥ ខែមករា បាន​ប្រាប់​អ្នកកាសែត​ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ឱ្យ​បិទ​ច្រក​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គឺជា​រឿង​ដ៏​ត្រឹមត្រូវ​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ត្រូវតែ​ចាត់វិធានការ​ឱ្យខាងតែបាន ។​លោក​ថា ៖ «​ឥឡូវ​ហ្នឹង​ជា បទបញ្ជា​របស់គាត់ គាត់​នឹង​រៀបចំ​គណៈកម្មការ​មួយ​ដើម្បី​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ខ្ញុំ​ក៏​ត្រៀមលក្ខណៈ​ដើម្បី​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ដែរ​»​។​

គួរ​បញ្ជាក់ថា កិច្ចប្រតិបត្តិការ​រប​ស់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​នា​ពេលនេះ ត្រូវគេ​មើលឃើញថា​ ធ្វើឡើង​នៅក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ចំៗ​ថា នឹង​ដក​បុណ្យ​សក្ដិ​អភិបាលខេត្ត​រូបនេះ និង​អភិបាលស្រុក​មេមត់ ប្រសិន​មិនអាច​ចាត់វិធានការ​លើ​ករណី​ដឹកឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម  បានទេ​៕rgyyiiaaedswbb

សមត្ថកិច្ចកំពុងត្រួតពិនិត្យឃ្លាំងឧកញ៉ា លឹម ប៊ុណ្ណានៅភូមិទួលបូសតាកុក  ឃុំដា ស្រុកមេមត់

cfdaaagfrdbbb

 

 

 

 

 

 

 

 

 

 

 

 

 

 

លោក វ៉ា សារិទ្ធ មេបញ្ជាការអាវុធហត្ថខេត្តត្បូងឃ្មុំពេលចុះត្រួតពិនិត្យឃ្លាំងរបស់ឧកញ៉ា សឹង្ហ សំអុលនៅភូមិខ្នងក្រពើលិច ឃុំតាមូង ស្រុកមេមត់