អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត មណ្ឌលគិរី ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ដង្ហោយ​សុំ​ជំនួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 January, 2016 ក+ ក-

 

ដោយ៖ សុខ​ណាត​

​មណ្ឌលគិរី​៖បងស្រី ណា​ល់ ពិដោ អាយុ​៤០ ឆ្នាំ ជា​អនុប្រធាន​មន្ទីរ ធម្មការ និង​សាសនា ខេត្តមណ្ឌលគិរី បានធ្លាក់ខ្លួនឈឺ​ជា​ទម្ងន់ ហើយ​ខ្វះ​លទ្ធភាព​ព្យាបាល​បាន​ដង្ហោយ​សុំ​ការឧបត្ថម្ភ​ពីសប្បុរសជនទីជិតឆ្ងាយដើម្បី​សង្គ្រោះ​អាយុជីវិត​។​

នៅ​ចំពោះមុខ​អ្នកយកព័ត៌មាន បងស្រី ណា​ល់ ពិដោ បានប្រឹងក្រោកអង្គុយយ៉ាងលំបាក ហើយ​រៀប​រាប់ទាំង​រលីងរលោង​ទឹកភ្នែក​ថា​« ​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​។​ទ្រព្យសម្បត្តិ​កេរអាករ​មាន​បន្តិចបន្តួច​ដែល​ខិតខំ​រក​សន្សំទុក ខ្ញុំ​បាន​ចំណាយ​លើ​ការព្យាបាល​អស់ហើយ គ្មាន​សេសសល់​អ្វី​ជា​ដុំ​កំភួ​ន​សម្រាប់​ការ​ព្យា​ល​ទៀត​ទេ សូម្បីតែ​ម្ហូបអាហារ​ប្រចាំថ្ងៃ​ក៏ត្រូវ​ត្រដរខ្យល់​ដែរ»​។​បងស្រី​បន្តថា​« នៅ​រយៈ​២០​ថ្ងៃ ចុងក្រោយ​នេះ ខ្ញុំ​ត្រូវ​ធ្លាក់​ក្នុង​អា​ការៈឈឺ​កាន់តែខ្លាំង​ថែមទៀត ដើរទៅ​ណា​មក​ណា​លែងកើត​តែម្តង ដេក​នៅតែ​នឹង​កន្ទេល ហើយ​មិនដឹង​ជា​យក​អ្វី​មក​ដោះស្រាយ​ទេ ព្រោះ​សូម្បី​តែ​ប្លង់​ផ្ទះ ក៏​បញ្ចាំ​យកប្រាក់​មក​មើលខ្លួន​អស់​ដែរ​»។​

​បងស្រី ណា​ល់ ពិដោ បាន​ទាញ​ក្រមា​មក​ជូត​ផ្តិត​ទឹកភ្នែក​រួច​ពោល​បន្តថា​« គ្រូពេទ្យ​ប្រាប់ថា​ខ្ញុំ​មាន​ជំងឺរលាកស្រោមខួរ​ក្បាល ជំងឺ​បេះដូង និង​ជំងឺ​សើរ​ស្បែក​ធ្ងន់ធ្ងរ​។ ដំណាក់​ការ​ចុង​ក្រោយ​នេះ ខ្ញុំ​កាន់តែ​ពិបាក​ដេក ពិបាក​អង្គុយ ព្រោះ​ស្បែក​ស្បែក​វា​បាន​រលាក រ​ឡេះ រលួយ​ស្ទើ​គ្រប់កន្លែង​ »។​

​សូមជម្រាបថា បងស្រី ណា​ល់ ពិដោ រស់នៅ សង្កាត់ មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី នៅ​ខាងក្រោយ​វត្ត ព្រះពុទ្ធ​មណ្ឌលគិរី ប្រហែល ១៥០ ម៉ែត្រ ។​គាត់​មានកូន ៤​នាក់​ក្នុងបន្ទុក ប្តី​របស់គាត់​ស៊ីឈ្នួល​គេ រកលុយ​មើលជំងឺ​គាត់​មិន​ទាន់ពេល​ទេ ចំណែក​កូនៗ​ក៏​មិនអាច​ជួយ​រក​ចំណូល​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​របស់គាត់​ឲ្យ​ចាក​ផុតពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​បានដែរ​។​

​បងស្រី ណា​ល់ ពិដោ បាន​លើកដៃ​ឡើង​ប្រណម​ហើយ​ពោល​ដោយ​ក្តី​អង្វរ​ថា​« នាង​ខ្ញុំលើកដៃប្រណម​អង្វរ​សូម​ក្តី​អាណិត​មេត្តា​ពី​អស់លោក លោកស្រី បងប្អូន​សប្បុរសជន​ទីជិត​ឆ្ងាយ មេត្តា​ឧបត្ថម្ភ​ទៅតាម​សមានចិត្ត​ជ្រះថ្លា​ ជួយសម្រាល​ទុក្ខលំបាក​ចំពោះមុខ​នេះ ដើម្បី​ស្រោចស្រង់​ជីវិត​នាង​ខ្ញុំ​ឲ្យ​បាន​រួច​ផុតពី​សេចក្តីស្លាប់​ផង​ »tgfrdaa