ដោយ៖សហការី
ខេត្តមណ្ឌលគិរី៖ ទីតាំងលាក់ទុកឈើខុសច្បាប់រាប់រយកំណាត់មួយកន្លែង ត្រូវបានមន្ត្រីជំនាញព្រៃឈើចុះទៅបង្ក្រាប គ្រាដែលការបង្ក្រាបនោះបានធ្វើឡើងបន្ទាប់ពីទទួលសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មាន ។
ប្រតិបត្តិការបង្ក្រាបទីតាំងស្ដុបឈើខុសច្បាប់នេះដែរ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ មករា ២០១៥ ស្ថិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
លោក ជ័យ សុខា មន្ត្រីរដ្ឋបាលព្រៃឈើដែលចុះមកបង្ក្រាបទីតាំងស្ដុកឈើខុសច្បាប់នេះបានឲ្យដឹងថា ក្រោយពីធ្វើការរាប់ចំនួនឈើទាំងនេះឃើញមានឈើទាំងអស់ចំនួន ២១០កំណាត់ ក្នុងនោះឈើប្រភេទសុក្រមដែលមានមុខកាត់ធំៗមានចំនួន៥០កំណាត់ និងឈើកូនក្រឡឹង ប្រភេទធ្នង់ចំនួន១៦០ណាត់ ។ លោកបន្តថា ទោះជាយ៉ាងណាឈើទាំងអស់នេះនៅពុំទាន់ដឹងថាជារបស់អ្នកណានោះទេ ហើយនៅល្ងាចថ្ងៃទី១៧ មករានេះ លោកបានស្នើសុំកម្លាំងសមត្ថកិច្ចមូលដ្ឋានដាក់កម្លាំងមកយាមនៅទីតាំងស្ដុកឈើនេះមួយយប់សិន លុះឈានដល់ព្រឹក ថ្ងៃ១៨ មករា ទើបធ្វើការប្រមូលយកទៅវាស់វែង និងរក្សាទុក ។
សូមបញ្ជាក់ទៀតដែរថា ជុំវិញបទល្មើសព្រៃឈើនេះដែរ ក្រោយពីសម្តេចតេជោ ហ៊ុនសែន លោកបានព្រមានធ្ងន់ៗទៅលើក្រុមឈ្មួញធំៗ និងឧកញ្ញ៉ា មួយចំនួនដែលរកស៊ីនិងដឹកជញ្ជូនឈើ និងអ្នកឃុបឃិតហើយបើកដៃឲ្យមានបទល្មើសព្រៃឈើឆ្លងដែនយ៉ាងអនាធិបតេយ្យកន្លងមក គេសង្កេតឃើញថា សកម្មភាពនៃការរត់ពន្ធឈើទៅលក់នៅក្រៅប្រទេសតាមបន្ទាត់ព្រំដែននៃ ខេត្តមណ្ឌលគិរីមានយ៉ាងច្រើនរាប់មិនអស់ តែក្រោយសម្ដេចបានចាត់វិធានការរួចមក និងមានការអនុវត្តន៍យ៉ាងក្ដៅផងដែរ។
វិធាការក្តៅរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យបទល្មើសព្រៃឈើមានសកម្មភាពស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋក៏សប្បាយចិតខ្លាំងដែរជាពិសេសបងប្អូនជនជាតិដើមភាគតិច(ពូនង)នៅមានដើមជ័រខ្លះសំរាប់ចៀរយកទៅលក់ដើម្បីចិញ្ចឹមជីវិតលក្ខណះគ្រួសារ ៕