អ៊ីរ៉ង់៖អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់នៅតែបន្តកម្មវិធីគ្រាប់មីស៊ីលរបស់ខ្លួន គ្រាដែលទទួលរងនូវការដាក់ទណ្ឌកម្មជាថ្មីពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ។
ការប្រកាសជំហរបែបនេះបន្ទាប់ពីសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុនបានប្រកាសដាក់នឹងទណ្ឌកម្មជាថ្មីម្តងទៀត ឆ្លើយតបនឹងកម្មវិធីគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា អ៊ីរ៉ង់នឹងឆ្លើយតបចំពោះទង្វើបង្កហេតុរបស់សហរដ្ឋអាមេរិក តាមរយៈការបន្តកម្មវិធីគ្រាប់មីស៊ីល ព្រមទាំងជំរុញសមត្ថភាពការពារសន្តិសុខជាតិបន្ថែមទៀត។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក អូបាម៉ា ទើបតែប្រកាសដកទណ្ឌកម្មពីរដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់៕

Iranian President Hassan Rouhani talks to journalists after he registered for February’s election of the Assembly of Experts, the clerical body that chooses the supreme leader, at Interior Ministry in Tehran December 21, 2015. REUTERS/Raheb Homavandi/TIMA