ប៉ូលិស​ឥណ្ឌូណេស៊ី​៖​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ជាង​មុន​អាច​កើតមាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2016 ក+ ក-

ឥណ្ឌូណេស៊ី​៖​មេបញ្ជាការ​ប៉ូលិស​ឥណ្ឌូណេស៊ី​លោក Badrodin Haiti បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ជាង​មុន​អាច​កើតមាន ប្រសិនបើ​ពួក​ភេរវជន​ជ្រុលនិយម ISIS​ត្រលប់​មកពី​មជ្ឈិមប្រទេស​វិញ​។​
​លោក​មេបញ្ជាការ​រូបនេះ​បន្តថា ការវាយប្រហារ​នៅ​កណ្ដាល​រដ្ឋធានី​ឥណ្ឌូណេស៊ី​កាលពី​សប្តាហ៍​មុន​ជា​គម្រោងការ​មួយ “​ផែនការ B” ធ្វើឡើង​ដោយ​ក្រុម​ទាហាន ISIS ក្រោយពី​ប្រតិបត្តិការ​ប៉ូលិស​បាន​បង្អាក់​គម្រោង​ការវាយប្រហារ នា​អំឡុងពេល​ថ្ងៃ​គ្រិស្ត​ស្មាស និង​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​។ លោក​មេបញ្ជាការ​បញ្ជាក់​ថា ការវាយប្រហារ​នោះ​គឺ​ផែនការ B បន្ទាប់ពី​ផែនការ​មិនបាន​សម្រេច​ពួកគេ​ក៏បាន​វាយប្រហារ​លើផ្លូវ Thamrin ដែលជា​កន្លែង​មាន​មនុស្ស​ធ្វើដំណើរ​ច្រើន​។
​ទោះយ៉ាងណា​ក្ដី​លោក​មេបញ្ជាការ Badrodin បាន​បន្តទៀតថា ប៉ូលិស​នឹង​បន្ត​ខំប្រឹងប្រែង​ទ្វេ​ជា​ពីរ ដើម្បី​តាមដាន​រកមើល​បណ្ដាញ ISIS ក្នុងប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់ពី​កើតមាន​ការវាយប្រហារ​ចុងក្រោយ​នោះ​។
​ដោយឡែក​អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹងថា ប្រជាជន​ឥណ្ឌូណេស៊ី ៥០០​នាក់​បានធ្វើ​ដំណើរ​ទៅ មជ្ឈិមបូព៌ា​ដើម្បី​ចូលរួម​ជាមួយ​ក្រុម ISIS ។ ប៉ុន្តែ​អ្នកចូលរួម​ចំនួន​១០០​នាក់ ត្រូវគេ​ជឿថា បាន​ត្រលប់មក​ឥណ្ឌូណេស៊ី​វិញ​ហើយ​។​
គួរ​បញ្ជាក់ថា ការ​បំផ្ទុះ​គ្រាប់បែកដៃ និង​បាញ់ប្រហារ​កាំភ្លើង​នៅ Thamrin Road រដ្ឋធានី ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ព្រហស្បតិ៍​កន្លងទៅ បាន​បណ្តាល​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់ ក្នុងនោះ​៤​នាក់​ជា​មន្ត្រីប៉ូលិស ខណៈដែល​២០​នាក់​ផ្សេងទៀត​រងរបួស​៕

Indonesia's national police chief Badrodin Haiti speaks with Reuters during an interview at police headquarters in Jakarta January 18, 2016.  Indonesia is bracing for the return of experienced Islamic State fighters from the Middle East who would be capable of carrying out attacks far more deadly than the assault on Jakarta last week, the country's police chief said on Monday. REUTERS/Darren Whiteside

indonesian-police-guard