កូរ៉េខាងជើង​បង្ហោះ​ប៉េងប៉ោង​សណ្តោង​ខិតប័ណ្ណ​ចូល​កូរ៉េខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2016 ក+ ក-

កូរ៉េខាងត្បូង​៖​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា យោធា​កូរ៉េខាងជើង​បាន​បង្ហោះ​ប៉េងប៉ោង​សណ្ដោង​ខិតប័ណ្ណ និង​បាន​ប៉ើង​ទៅដល់​ទីក្រុង​សេ​អ៊ូ​ល​ជិត​ព្រំដែន​ផងដែរ​។​
​ប្រភព​បានដឹងថា បាច​ខិតប័ណ្ណ​ឃោសនា​ប្រមាណ​១​លាន​សន្លឹក​តាម​ប៉េងប៉ោង​ចូល​ប្រទេស​កូរ៉េខាងត្បូង គ្រា​ដែលមាន​ភាព​តានតឹង​រវាង​គូ​ជម្លោះ​ទាំងពីរ​កំពុង​កើតមាន ក្រោយ​មានការ​តេស្ត​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង​ថ្មីៗ​នេះ​។ ប្រភព​បន្តថា ការ​បាចសាច​ខិតប័ណ្ណ​កូរ៉េខាងជើង​គឺជា​រឿង​កម្រ​កើតមាន​បំផុត ខណៈ​កូរ៉េ​ទាំងពីរ​បាន​បញ្ឈប់​សង្គ្រាម​ចិត្តសាស្ត្រ​ជា​ផ្លូវការ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​កាលពី​ឆ្នាំ​២០០៤​។ ប៉ុន្តែ​សកម្មជន​កូរ៉េខាងត្បូង​ទេ នៅតែ​បញ្ជូន​ខិតប័ណ្ណ​តាម​ប៉េងប៉ោង​ម្ដងម្កាល​ទៅកាន់​កូរ៉េខាងជើង ដែល​នាំ​ឲ្យ​មានការ​ឆ្លើយតប​បែប​កំហឹង​របស់​កូរ៉េខាងជើង​បែបនេះ​។​
​គួរ​បញ្ជាក់ថា ការប្រឈមមុខ​បែប​សង្គ្រាមត្រជាក់​នេះ​ពុះកញ្ជ្រោល​ឡើង ចាប់តាំងពី​មានការ​អះអាង​ពី​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​៦​មករា​ថា ខ្លួន​ជា​អ្នក​តេស្ត​គ្រាប់បែក​អ៊ី​ដ្រូ​ហ្សែ​ន​ក្រោម​ដី​។ មុន​មានការ​បាច​បង្ហោះ​ខិតប័ណ្ណ​នេះ កូរ៉េខាងត្បូង​ក៏បាន​ផ្សព្វផ្សាយ​យុទ្ធនា​ប្រឆាំង​ក្រុង ព្យុងយ៉ាង និង​ដាក់​ប្រដាប់​បំពង​តាម​ព្រំដែន​បែរ​ទៅរក​កូរ៉េខាងជើង​ដែរ​៕

North-Korea-propaganda-635644