Pacquiao នឹងធ្វើ​សន្និសីទ​នៅ​ទឹកដី​អាមេរិក​មុន​ប៉ះ Bradley
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2016 ក+ ក-

​ប្រដាល់​៖​ស្តេច​ប្រដាល់​របស់​ហ្វីលីពីន កីឡាករ Manny Pacquiao បានចេញ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន​ត្រៀម​ប៉ះ Timothy Bradley នៅ​ថ្ងៃ​៩​មេសា​ខាងមុខ​។​
​អ្នក​ប្រដា​ល់វ័យ​៣៧​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា ការប្រកួត​នេះ​អាចជា​ប្រកួត​ចុងក្រោយ​ក្នុង​អាជីព​ប្រដាល់​របស់លោក បន្ទាប់ពីនោះ​លោក​នឹង​ប្រជែង​ដណ្ដើម​តំណែង​កៅអី​ព្រឹទ្ធសភា ហ្វីលីពីន ខណៈដែល​ដែល​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នា​ខែឧសភា​ខាងមុខ​។ ស្ដេច​ប្រដាល់​រូបនេះ​នឹង​ខកខាន​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដោយសារ​ជាប់​ហ្វឹកហាត់​ត្រៀម​ការប្រកួត​មកដល់​។ ទោះជា​បែបនេះ​ក្តី​កីឡាករ​វ័យ​៣៧​ឆ្នាំ​រូបនេះ​នៅតែ​អះអាងថា នឹង​ផ្ដោតលើ​ការងារ​នយោបាយ​ពេញទំហឹង​នៅក្រោយ​ការប្រកួត​ចប់​។​
​គួរ​បញ្ជាក់ថា Pacquiao នឹង​ត្រូវធ្វើ​សន្និសីទ​សារព័ត៌មាន​នៅក្នុង​ទីក្រុង Los Angeles មុនពេល​ត្រូវធ្វើ​ដំណើរ​បន្តទៅ​ទីក្រុង New York៕

pac