ឈើ​ល្មើស​កំពុងរ​ត់ទៅ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ដែល​ស្របច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 January, 2016 ក+ ក-

ដោយ៖ស. ភារម្យ

​ខេត្តមណ្ឌលគិរី ៖ ខណៈដែលរាជរដ្ឋាភិបាលកំពុង​ចាត់វិធានការ​ក្តៅដើម្បី​បង្ក្រាប​បទល្មើសរត់ពន្ធ​ឈើ​ឆ្លងដែន​ទៅ​វៀតណាម​នោះ ឈើ​ខុសច្បាប់​របស់​ក្រុម​ឈ្មួញ និង​ឧកញ៉ា​ខ្លះ បាន​សម្រុក​ដឹកយក​ទៅ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ស្របច្បាប់​នានា​យ៉ាងគំហុក ។​

​ដោយឡែក​នៅឯ​ខេត្តមណ្ឌលគិរី ប្រជាសហគមន៍បានផ្តល់ព័ត៌មានថា មួយ​សប្តាហ៍​កន្លងមក​នេះ គេ​ឃើញ​រថយន្ត​ធុន​ធ្ងន់​ប្រភេទ​បង្កង​បាន​សម្រុក​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ការពារ WWF យ៉ាងគំហុក​ចូល​ក្រុមហ៊ុន DTC ដែលមាន​ទីតាំងនៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​ម​ណ្ឌ​គិរី​។​

​គួរ​រំ​ឮ​កថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ កន្ល​សង​មកនេះ សមត្ថកិច្ច​ស្រុក​ពេ​ជ្រា​ដា បាន​ឃាត់​រថយន្ត​ដឹកឈើ​មួយគ្រឿង ដែល​ធ្វើ​សកម្មភាព ដឹកឈើ​ចេញពី​ចំណុច​អូរ​អង្គ​ល់ ជិត​អូរ​ទេ ស្ថិតក្នុង​ភូមិ​អូរ​ទេ ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី តែ​ក្រោយមក​ត្រូវ​ដោះលែង​វិញ ស្ងាត់ៗ​ទៅវិញ​ក្រោយពេល​ឃាត់​បាន​បន្តិច ដោយសារ​មានការ​អន្តរាគមន៍​ពី​អភិបាល ខេត្តមណ្ឌលគិរី​។

លោក តាន់ ហឿន មេការ​ក្រុ​ហ៊ុន DTC និយាយ ប្រាប់​អ្នកកាសែត​ថា ឈើ​របស់​អភិបាលខេត្ត យកទៅ​ធ្វើ​សាលា​បក្ស​ខេត្តមណ្ឌលគិរី និង​ធ្វើ​ផ្ទះ លោក​អភិបាលខេត្ត​៕agfds
​ ​ ​ ​រថយន្តបង្កង់ដែលអាចស៊ូទ្រាំក្នុងការដឹកជញ្ជូនឈើក្នុងស្ថានភាពផ្លូវលំបាក