ដោយ៖រដ្ឋា
ខេត្តក្រចេះ ៖ រយៈពេល ៤យប់ ៤ថ្ងៃហើយ ដែលមន្ត្រីជំនាញនៃគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើបានឡោមព័ទ្ធទីតាំងស្តុកឈើក្នុងបរិវេណដីសម្បទានក្រុមហ៊ុនចិន និងស្រាវជ្រាវរកប្រភពនៃកំណាត់ឈើរាប់ពាន់ម៉ែត្រគីបទាំងនោះ។
គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធចម្រុះជាង ១០០នាក់ មន្ត្រីជំនាញនៃ ដើម្បីយាមកាម និងត្រួតពិនិត្យវាស់វែង ប៉ុន្តែនៅមិនទាន់សន្និដ្ឋានបានយ៉ាងណានៅឡើយទេថា ទីតាំងស្តុកឈើចំនួន ៣កន្លែងផ្សេងគ្នានោះ មានចំនួនប៉ុន្មានម៉ែត្រគូប បន្ទាប់ពីតំណាងក្រុមហ៊ុនបង្ហាញឯកសារឈើ ១គំនរ មានចំនួនជិត ៣ពាន់ម៉ែត្រគូប។
លោក សៅ សុខា ប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យក្រុមជំនាញបច្ចេកទេសស្រាវជ្រាវរកប្រភពកំណាត់ឈើមូលរាប់ពាន់ម៉ែត្រគូប ចំនួន ៣កន្លែងដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធ ៤ថ្ងៃកន្លងមក ឋិតក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន ឈ្មោះ ឆាយណា ដាយណាម៉ិច (CHINA DYNAMIC INVESTMENT C0., LTD.) នៅក្នុងឃុំរលួស ស្រុកសំបូរ ខែត្រក្រចេះ៕
អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេស លោក សៅ សុខា (រូបច្រត់ជង្គង់) ពេលចុះត្រួតពិនិត្យគំនរឈើក្នុងបរិវេណក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចចិនក្នុងឃុំរលួស ស្រុកសំបូរ ខែត្រក្រចេះ នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៦។(រូបថត៖RFA)