អាជ្ញាធរខេត្តមណ្ឌលគិរីធ្វើសន្និបាតត្រួតពិនិត្យការងារប្រចាំឆ្នាំ
ដោយ៖សុខណាត
មណ្ឌលគិរី៖ ពិធីបូកសរុបសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នំ២០១៦ របស់រដ្ឋបាលខេត្តមណ្ឌលគិរី ត្រូវបានប្រារព្ធពិធីនៅព្រឹកថ្ងៃទី២០ខែមករា នេះ ។
ពិធីអង្គសន្និបាតក្រោមអធិបតីភាពលោក មែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តលោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី មន្ត្រីអ្នកមុខអ្នកការ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក អធិការរដ្ឋានក្រុង-ស្រុក មេយោធាក្រុង-ស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ ៕