ភ្នំពេញ ៖ទន្ទឹមនឹងស្ថិរភាពនយោបាយ កំណើន សេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍ វិនិយោគកំពុងមានការរីកចម្រើននោះ ក្រុមហ៊ុន The Penthouse Residence បានបោះទុនដ៏ច្រើន លើសលប់លើវិស័យអាគារខុនដូប្រណីតៗរបស់ខ្លួននៅរាជធានីភ្នំពេញ។
The Penthouse Residence ត្រូវបានសាងសង់ឡើងដើម្បីបំពេញតាមបំណងប្រាថ្នារបស់អតិថិជន ដែលជារចនាប័ទ្មជីវិតដ៏ប្រណីតជាមួយនឹងភាពងាយស្រួលគ្រប់តំបន់នៃ រាជធានីភ្នំពេញ។The Penthouse Residenceមានទីតាំងស្ថិតនៅអាគារ83Bផ្លូវសុធារសដែលជាបេះដូងនៃ រាជធានីភ្នំពេញ។
The Penthouse Residenceជាអគារលំនៅដ្ឋានខ្ពស់ សោភណ្ឌភាពប្រណីតដំបូងគេដែលត្រូវបានរចនាឡើងក្នុង បទដ្ឋានខ្ពស់បំផុតកម្រិតអន្ដរជាតិលំដាប់ផ្កាយ៥ អ្វីដែលជាបំណង របស់វិនិយោគិនចំពោះគម្រោងស្ថាបត្យកម្មនេះគឺអ្វីដែលត្រូវបានបង្កើត នូវការអភិវឌ្ឍខុនដូប្រណីតជាលើកដំបូងក្នុងប្រទេសកម្ពុជា ហើយជាអាគារដែលមានកម្ពស់៣៦ជាន់ ដែលជាកន្លែងរស់នៅដ៏ស៊ីវីល័យ និងស្រស់បំព្រងដែលនឹងក្លាយជា លំនៅដ្ឋានចំនួន៤៥៨កន្លែង ប្រកបដោយកិត្យានុភាព និងស័ក្តិសមជាគេហដ្ឋានលំដាប់កំពូលពិតៗ។
លំនៅដ្ឋាននីមួយៗមានលក្ខណៈប្លែកៗពីគ្នាដោយមានការរចនាបែបលក្ខណៈសិល្បៈពិសេសនោះមានបរិយាកាសខ្យល់ដង្ហើមបរិសុទ្ធជាមួយនឹងជំនោរទន្លេបាសាក់ និងទេសភាពស្រស់ត្រកាលក្នុងទីក្រុងដែលធ្វើឱ្យThe Penthouse Residence ក្លាយជាទិសដៅដែលមនុស្សចង់រស់នៅច្រើនបំផុតក្នុងរាជធានីភ្នំពេញ។
The Penthouse Residence ជាខុនដូលំដាប់ផ្កាយ៥ដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានទីតាំង នៅខាងមុខផ្សារទំនើបអ៊ីអន និងសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ ដែលជាទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ ពោរពេញដោយភាពងាយស្រួល និងរស់នៅក្នុងភាពស៊ីវីល័យ។ នៅជុំវិញThe Penthouse Residence មានសាលារៀន មន្ទីរពេទ្យ ស្ថានទូត អាគារពាណិជ្ជកម្មជាច្រើន និងជាកន្លែងប្រកបដោយផាសុកភាពនិងសុវត្ថិភាពបំផុតក្នុងការរស់នៅ ដោយចំណាយពេលតែមួយនាទីប៉ុណ្ណោះទៅកាន់ផ្សារទំនើបអ៊ីអន។អាគារ ទាំងមូលបំពាក់ដោយកញ្ចក់ថ្លាដែលអាចឱ្យអ្នកទស្សនាពីទេសភាពទីក្រុងភ្នំពេញទាំងស្រុងដូចជា៖ ព្រះបរមរាជវាំង ទន្លេសាប ទន្លេមេគង្គ ទន្លេចតុមុខ និងវិមានឯករាជ្យដែលជាទីតាំងដ៏ល្អបំផុតក្នុងទីក្រុងនៃប្រទេស កម្ពុជា។
លក្ខណៈពិសេស របស់អាគារthe Penthouse Residence គឺមាន ៣៦ជាន់ មានអាងហែលទឹក កន្លែងហាត់ប្រាណ សូណា ស្កាយបារ មាននៅជាន់ទី ៣៦ និងមានសន្តិសុខ២៤ម៉ាង។ អ្វីដែលពិសេសបំផុតមួយទៀតគឺ មានភោជនីយដ្ឋានវិលដំបូងគេនៅកម្ពុជា ដោយផ្តល់ជូនអតិថិជនទស្សនាទេសភាពបាន ៣៦០ដឺក្រេក្នុងទីក្រុង និងអាចវិលបានមួយជុំក្នុងរយៈពេលមួយម៉ោង។
អ្វីដែលបានរចនាប្លង់ឡើងគឹបានលើសពីការរំពឹងទុកThe Penthouse Residence នឹងផ្តល់ភាពកក់ក្តៅដល់ប្រជាជនកម្ពុជា ដែលនឹងត្រូវបានបង្ហាញនៅក្នុងបរិវេណរចនាប័ទ្មស្ថាបត្យកម្មជម្រើសនៃ គ្រឿងសង្ហារិមនិងទីតាំងទេសភាព។វិនិយោគិនមិនបង្ហាញជូនឱ្យបានពិស្តារ ទេចំពោះកម្រិតខ្ពស់បំផុតនៃរបៀបរស់នៅ។អតិថិជនដែលបានកក់ឬជាវ មានសិទ្ធិស្របច្បាប់នឹងអាចចូលមករស់នៅក្នុងគេហដ្ឋានថ្មីរបស់ ពួកគាត់បានចាប់ផ្តើមនៅឆ្នាំ២០១៨។ ផ្ទះបាយបានរចនាបែបទំនើបដែលអតិថិជនអាចជ្រើសរើសបានដោយផ្ទាល់តាម ចំណង់ចំណូលចិត្តនិងបញ្ចប់ការសាងសង់ជាមួយនឹងសម្ភារៈបរិក្ខារទំនើប ពេញនិយមក្នុងសម័យកាលបច្ចុប្បន្នពីរោងចក្រឧស្សាហកម្មល្បីៗក្នុងពិភពលោក។
គួរបញ្ជាកថា The Penthouse Residence មានបន្ទប់៥ជម្រើសសម្រាប់អតិថិជន 1. Comfort Bedroom 2. Suite 1 + Bedroom 3. Embassy 2 bedrooms 4. President 3 bedrooms 5. Richmond Penthouses ប្រាក់កក់ដំបូងត្រឹមតែ១០០០ដុល្លារតែប៉ុណ្ណោះ សម្រាប់ព័ត៌មានលំអិតសូមទូរស័ព្ទមកលេខ 085 570 570 / 023 210 666 . The Penthouse Residence នឹងប្រារព្ធពិធីដាក់ចេញនូវគម្រោងសាងសង់នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វ៊ីតែលភ្នំពេញ ភូគីត្រា។
សម្រាប់ភ្ញៀវកិត្តិយសដែលចូលរួម នឹងមានការចាប់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រូមមានដូចជា បន្ទប់ Condo មួយបន្ទប់ iPhone 6s Plus ចំនួន ៣រង្វាន់ iPad air3 ចំនួន៣រង្វាន់ សម្រាប់ អ្នកដែលបាន់កក់ រឺទិញ ។ ចំណែកអ្នកចូលរួមទូទៅ ក៏នឹងមានការចាប់រង្វាន់ ដែមានដូចជា iPhone 6s Plus ចំនួន ៣រង្វាន់ និង iPad Air3 ចំនួន៣រង្វាន់ផងដែរ៕