ស្រី​តូច ចំណាន បង្ហាញ​ពី​ទំហំ​ចិត្ត​ដល់​អ្នកឧកញ៉ា គិត ម៉េង មុន​ថ្ងៃ​ចូល​រោងការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 August, 2014 ក+ ក-

​ភ្នំពេញៈ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ដែល​អ្នកឧកញ៉ា គិត ម៉េង និង​អ្នកនាង ស្រី​តូច ចំណាន បាន​ចាប់ដៃគ្នា​សាង ស្នេហា​ផ្អែមល្ហែម ប្រកបដោយ​សុភមង្គល នតែប៉ុណ្ណោះ គូស្នេហ៍ មួយគូ​នេះ​ថែម ទាំង​ទទួលបាន ចំណងដៃ កូនប្រុស​ស្រី​៤​នាក់​ផងដែរ អតីត​តារា​សម្តែង និង​ជា​ពិធី​ការិនី អ្នកនាង ស្រី​តូច ចំណាន ពេល​ថ្មីៗ​នេះ​រំលេច សារ​ស្នេហា​ផ្អែម​ល្អែ​ម​មួយ ដែល​នាង​មាន​ចំពោះ​អនាគត​ស្វាមី ដែល​ទស្សនិកជន​ស្គាល់ យ៉ាងច្បាស់​ថា​ជា លោក​ឧកញ៉ា គិត ម៉េង ដោយ​នៅក្នុង​សារ​នោះ នាង​បានបង្ហាញ​ពី ទំហំ ចិត្ត​ស្រលាញ់ អ្នកឧកញ៉ា ហើយ​ក៏បាន​ត្រៀម ខ្លួន​រួចជាស្រេច ក្នុង​ការចូល​រោងកា រ​ជាមួយ គ្នា នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​អតីត​តារា​ស្រី​ធ្លាប់មាន ឈ្មោះ​បោះ សំឡេង​ក្នុង​វិស័យ​សិល្បៈ ដែលមាន​ងារ​ជា លោកជំទាវ​រូប នេះ បានបង្ហាញ​សារ ស្នេហា​បង្កប់ អត្ថន័យ ជ្រាលជ្រៅ និង ទំហំ​ចិត្ត​ស្រលាញ់ របស់​នាង និង លោក​ឧកញ៉ា ដោយ​សរសេរ​ជា ភាសា​អង់គ្លេស បង្ហោះ​នៅលើ Instagram ថា “ To be rich is not what u have in your bank account But is what you have in your heart for wedding” ដែល​មានន័យថា “​ភាពមានបាន​មិន មែន​ជា​អ្វី​ដែលមាន នៅ account ក្នុង ធនាគារ​អ្នក​ទេ ប៉ុន្តែ​អ្វី​ទាំងអស់នោះ គឺមាន​ចេញពី បេះដូង​របស់​អ្នក ទើប​ធ្វើ​ឲ្យ​មាន ការរៀប​ការ កើត ឡើង​….” ។
​តាមរយៈ​អត្ថន័យ​នេះ បាន​សរ​បញ្ជាក់​យ៉ាងច្បាស់ ហើយ​ថា ចំណងស្នេហា​មួយ​នេះ មិនមែន កើតចេញពី ការ​សម្បូរ​ទ្រព្យ រស់នៅ​ស្តុកស្តម្ភ ដែល​មនុស្ស​គ្រប់ គ្នា​ប្រាថ្នា​ចង់បាន​ឡើយ តែ ផ្ទុយទៅវិញ​ស្នេហា​មួយ នេះ​កើតចេញពី​ក្តី ស្រលាញ់​ពិតៗ ហេតុនេះហើយ ទើប​ធ្វើ​ឲ្យ​អ្នក​ទាំង ពីរ​សម្រេច ចិត្ត​ដឹក​ដៃ​គ្នា ចូល​រោងការ តាម​ប្រពៃណី​ខ្មែរ ។​
​គួរ​រំ​ឮ​ក​ផងដែរ​ថា នៅក្នុង​ពិធីមង្គលការ នៅ​ដើមឆ្នាំ​២០១៥​ខាងមុខនេះ អ្នកនាង ស្រី​តូច ចំណាន បាន​ចំណាយលុយ មិនតិច​លាន​ដុល្លារ​ទេ ក្នុងការ​ស​ម្រឹត ស​ម្រា​ង​ឈុត កូនក្រមុំ​ដែល អ្នកនាង ត្រូវ​ស្លៀក​ក្នុង ថ្ងៃ​រៀបការ​នោះ ដោយ​អ្នក​ច្នៃ​ម៉ូ ដ​រ៉ូ​ប​របស់​នាង គឺជា អ្នក​ច្នៃ​ម៉ូដ​លំដាប់ អន្តរជាតិ ដែលមាន​ឈ្មោះ​ល្បី ហើយ​សម្រាប់ ពិធីមង្គលការ​នោះ ក៏មាន​ត្រៀម​យ៉ាង ល្អ​ប្រឌិត និង​ចាយលុយ​មិន តិច​លាន​ដុល្លារ​ទេ​៕

222