ភ្នំពេញ៖គ្រោះអគ្គិភ័យដ៏សាហាវមួយដែលបង្កឡើងដោយសារផ្ទុះធុងហ្គាសក្នុងហាងលក់ហ្គាសមួយកន្លែងយីហោ ទាន់សម័យ បណ្តាលឲ្យកម្មករពីរនាក់រងរបួសជាទម្ងន់ និងខូខាតទ្រព្យសម្បត្តិមួយចំនួនធំ ។
សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ករណីគ្រោះអគ្គិភ័យនៅឃ្លាំងស្តុកហ្គាស របស់ហាងហ្គាស ទាន់សម័យ បានរលត់ទាំងស្រុងនៅម៉ោង៩យប់ ថ្ងៃដដែល បន្ទាប់ពីមានមានអន្តរាគមន៍ពីក្រុមពន្លត់អគ្គិភ័យ។
អ្នករាយការណ៍បញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២១ ខែមករានេះ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើងដែលបណ្តាលមកពីធ្លាយធុងហ្គាស ក្នុងហាងលក់ហ្គាសយីហោ ហ្គាសទាន់សម័យ ស្ថិតនៅចំណុចក្រុម១ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ក្នុងទីតាំងដីឡួត៍ទំហំ៥០គុណ៤០ម៉ែត្រ ។ប្រភពបន្តថា ម្ចាស់ទីតាំងឈ្មោះ វ៉ន ច័ន្ទសា ភេទប្រុសអាយុ ៣៨ឆ្នាំ និងមានកម្មករសរុបប្រហែល ២០នាក់ ធ្វើការក្នុងទីនោះ។
គ្រោះអគ្គិភ័យនេះបណ្តាលឲ្យកម្មរកពីរនាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ និងទ្រព្យសម្បត្តិជាច្រើនទៀតបានរងការខូចខាតមានដូចជា៖
១- របួសកម្មករធ្វើផ្លូវ ២នាក់ ធ្ងន់ធ្ងរ។
២-អាគារកម្មករស្នាក់នៅ ២អាគារ ស្មើនឹង ៧បន្ទប់។
៣-បន្ទប់ជួលមួយអាគារមាន ៤បន្ទប់។
៤-រថយន្ត ១តោនកន្លះ ៥គ្រឿង ម៉ូតូ ៧គ្រឿង និងធុងហ្គាសមួយចំនួនធំ។
៥-នៅសល់ស៊ីទែនហ្គាសចំណុះ៨.០០០លីត្រ ១ធុង នៅក្បែរនោះមិនទាន់ផ្ទុះ។
៦-ប្រើប្រាស់រថយន្ត ២៤គ្រឿង ក្នុងនោះរថយន្តងអគ្គិភ័យកងពលង៧០ ចំនួន៤គ្រឿង ស្នងការក្រុង ២០គ្រឿង ប្រើទឹកអស់ ៣៩ឡាន៕