ចាប់​ឃាត​កបាន​ម្នាក់ទៀត​ករណី​​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​នៅ​ស្រុក​ឈូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 January, 2016 ក+ ក-

abcaaដោយ​៖អ៊ួ​ង វឹង​

ខេត្តកំពត​៖ ស្នងការ​នគរបាល ខេត្តកំពត លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ប្រាប់​អោយដឹងថា នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​ជា​ឃាតក​ម្នាក់ទៀត ត្រូវបាន​កម្លាំង​នគរបាល​របស់លោក សហការ​ជាមួយ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ តាម​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី​ឃាតកម្ម​រំលោភ​រួច​សម្លាប់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ នៅ​ស្រុក​ឈូក ខេត្តកំពត ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្តកំពត បានបញ្ជាក​ទៀត់​ថា ជនសង្ស័យ​ឈ្មោះ ទូច ចន្ថា ហៅ​ទុយ អាយុ​១៨​ឆ្នាំ កំណើត​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត ហើយ​ត្រូវ​ចាប់ខ្លួន​នៅ​កន្លែង​ធ្វើ​សំណង់​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​ជនសង្ស័យ​ម្នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ នៅ​រសៀល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ ជា​ថ្ងៃកើតហេតុ ឈ្មោះ ថន រ៉ាត់ អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក​។​

​សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ក្មេងស្រី​ម្នាក់ នៅវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦​នេះ​ស្ថិតនៅ ចំណុច​គំនរ​ចំ​ប៉ើង កន្លែង​ដាច់ស្រយាល​មួយ ភូមិ​ត្រពាំង​គុយ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត​។​

សម​ត្ត​កិច្ច គ​របាល​ស្រុក​ឈូក បាន​ប្រាប់​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​រៀន​តាំងពីព្រឹក​ថ្ងៃទី​១៩ រហូតដល់​ល្ងាច បងប្អូន​កុមារី រងគ្រោះ មិនបាន​ឃើញ ត្រឡប់មកផ្ទះ​វិញ​ក៏បាន​បបួលគ្នា​ចេញទៅ​ដើររក តែ​មិនឃើញ​ទេ​លុះ​ព្រឹក​ឡើង ថ្ងៃនេះ​ទើប​ប្រជាពលរដ្ឋ ដើរ​ប្រទះឃើញ​សាកសព នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏បាន​ទំនាក់ទំនង​មក​កម្លាំង​សម​ត្ត​កិច្ច នគរបាល​ភ្លាម ឲ្យ​ចុះទៅ​ជួយ​អន្តរាគមន៍ និង​ពិនិត្យ​សព​។

សម​ត្ត​កិច្ច នគរបាល​ដដែល​ឲ្យ​ដឹង​ទៀតថា កុមារី​រងគ្រោះ​មាន​ឪពុក តែ​កំព្រាម្តាយ រស់នៅ​ជាមួយ​បងប្អូន ដោយ​ឪពុក​មិនបាន​នៅផ្ទះ​ទេ គឺ​ចេញទៅ លេង​បងប្អូន​នៅឯ​ខេត្តបាត់ដំបង​ឯណោះ​៕​aaewdraaaaaaredeswa