ដោយ៖សហការី
ខេត្តព្រៃវែង៖រថយន្តដឹកស្រាបៀកម្ពុជាមួយគ្រឿងម៉ាកកូរ៉េព័ណ៌ក្រហមបានបុករថយន្តដឹកដីពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទេចក្បាលរថយន្ត កៀបអ្នកបើកបរនឹងព្រូម្នាក់ជាប់ តែសំណាងល្អណាស់រងរបួដស្រាលទាំងពីរនាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី២២ខែមករា ឆ្នាំ២០១៦ វេលាម៉ោង១៣នឹង៣០ននាទី នៅលើកំណាត់ផ្លូវជាតិលលេខ១ ត្រង់ចំណុចលើស្ពានស្ទឹងស្លូត ស្ថិតក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
សាក្សីបានឃើញហេតុការណ៍ បានឲ្យអ្នកយកព័ត៌មានដឹងថា នៅវេលាកើតហេតុខាងលើ គេឃើញរថយន្តស្រាដឹកស្រាបៀរកម្ពុជាមួយគ្រឿងម៉ាកកូរ៉េពណ៌ក្រហមពាក់ស្លាកលេខ3D..0694ភ្នំពេញបើមបរពីទិសខាងកើតទៅលិចដោយបើកពីក្រោយរថយន្តដឹកដីធន់ធំមួយគ្រឿង មិនស្គាលម៉ាក។ពេលដែលមកដល់ចំណុចកើតហេតុ រថយន្តដឹកដីបានវាក់អើជាមួយរថយន្តមួយគ្រឿងទៀតដែលបើកមកពីមុខ រថយន្តដឹកដីបានចាប់ហ្វាំងពេលនោះរថយន្តដឹកស្រាចាប់ហ្វាំងមិនទាន់ក៏បុករថយន្តដឹកដីពីក្រោយបណ្តាលឲ្យឡានដឹកស្រាបៀនោះខ្ទេចផ្នែកខាងមុខកៀបជាប់អ្នកបើកបរ និងព្រូម្នាក់ជាប់ តែត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋយកដែកគាស់ទ្វារឡានទើបយកអ្នកទាំងពីរចេញមកបាន។ សំណាងល្អណាស់ដែលអ្នកទាំងពីរងរបួសបន្តិចបន្តួច ។
អ្នកបើកបរមានឈ្មោះ គង់ វណ្ណារ៉ាណភេទប្រុស អាយុ៣៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ភោគ ស៊ីណន ភេទប្រុសអាយុ៣៦ឆ្នាំ អ្នកទាំងពីរជាបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ។រីឯរថយន្តដឹកដីដែលជាឧបស័គ្គនោះ ក្រោយពីដឹងថាមានរថយន្តបុកពីក្រោយហើយនោះ ក៏បានដាក់មេផាយបាត់ស្រមោលតែម្តង៕