ភ្នំពេញ៖ កូនប្រុសច្បងរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យប្តឹងបុគ្គលម្នាក់ ឈ្មោះ ឆាំ ឆានី (Chham Chhany) ពីបទបរិហារកេរិ៍្ត ដោយ ចោទថាធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រួសារលោក និងខ្លួនលោកផ្ទាល់។
យោងតាមបណ្តឹងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ពជើងគោក ដែលបានដាក់ចូលទៅអគ្គស្នងការនគរបាលជាតិ លោកក៏បានសរសេរលើហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២២ ខែមករានេះ ថា “ថ្ងៃនេះ ខ្ញុំបានដាក់ពាក្យប្តឹងបុគ្គលម្នាក់ឈ្មោះ ឆាំ ឆានី (Chham Chhany) ដែលបានធ្វើការប្រឌិត ខុសពីការពិតទាំងស្រុង ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ្រួសារខ្ញុំ និងខ្លួនខ្ញុំផ្ទាល់ “។
លោក ហ៊ុន ម៉ាណែត បន្តថា “ នៅក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការបញ្ចេញមតិរប ស់ខ្លួន។ ប៉ុន្តែបុគ្គលនីមួយៗ ក៏ត្រូវមានការទទួលខុស ត្រូវចំពោះការប្រើប្រាស់សិទ្ទិរបស់ខ្លួនផងដែរ ដោយការប្រើប្រាស់សិទ្ធិរបស់ខ្លួនត្រូវគោរពយ៉ាងហោចណាស់គោលការណ៍សំខាន់ ពីរ៖ ទី១) ការបញ្ចេញមតិត្រូវស្ថិតក្នុងព្រំដែន ដែលច្បាប់អនុញ្ញាត (ដូចជាមិនអាចប្រមាថជីវិតអ្នកដទៃ តាមការគំរាមសម្លាប់ ឬញុះញង់បង្កហឹង្សា ក្នុងសង្គម ។ល។) និង ទី២) ការបញ្ចេញមតិមិនត្រូវរំលោភទៅលើសិទ្ធិរបស់អ្នកដ៍ទៃ ក្នុងការ រស់នៅប្រកបដោយកិត្តិយសនិងសេចក្តីថ្លៃថ្នូរ (ដូចជាចោទប្រកាន់ មួលបង្កាច់ដោយគ្មាន ការពិតទៅលើបុគ្គលដទៃ)។ ក្នុងករណីដែលការប្រើប្រាស់សិទ្ធិសេរីភាព បញ្ចេញមតិរបស់បុគ្គលណាមួយ មិនគោរពតាមគោលការណ៍ទាំងពីរខាងលើ បុគ្គលនោះ ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ” ។
លោក ឆាំ ឆានី ដែលគេដឹងថាកំពុងរស់នៅក្រៅប្រទេសនោះតែងតែធ្វើការរិះគន់ជារឿយៗលើរាជរដ្ឋាភិបាលតាមបណ្តាញហ្វេសប៊ុក ៕
លោក ឆាំ ឆានី ដែលគេដឹងថាកំពុងរស់នៅក្រៅប្រទេស