ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ក្រសួងពាណិជ្ជកម្មបានជំរុញដល់មន្ត្រីរបស់ខ្លួនប្រឹងប្រែងបន្ថែមទៀតដើម្បីឈានទៅរកភាពរីកចំរើនស្របគ្នានិងកម្ពុជាជាទិសដៅដែលទាក់ទាញប្រកួតប្រជែងក្នុងតំបន់និងក្នុងក្របខណ្ឌសមាហគមន៍សេដ្ឋកិច្ចអាស៊ាន។
ក្នុងពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងនាថ្ងៃទី២២ ខែមករានេះ ប៉ាន សូរស័ក្កិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា វិស័យពាណិជ្ជកម្មត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាក្បាលម៉ាស៊ីនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឈានទៅកាន់ភាពរីកចម្រើនប្រកបដោយនិរន្តភាព និងសំខាន់ប្រទេសកម្ពុជាជាទិសដៅដែលទាក់ទាញ និងប្រកួតប្រជែងសម្រាប់អ្នកវិនិយោគក្នុងតំបន់ពិសេសក្នុងក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកបន្តថា ខេត្តបាត់ដំបងមានសក្តានុពលជាច្រើនមុខដូជា ស្រូវ អង្ករ ដំឡូងមី ពោត សណ្តែក ម្រេច ក្រូចពោធិសាត់ មៀនក្រអូប និងម្នាស់ជាដើម មន្ត្រីពាក់ពន្ធ័ទាំងអស់ក្នុងខេត្តត្រូវប្រឹងប្រែងជំរុញ និងអភិវឌ្ឍន៍ផលិតផលខាងលើអោយបានច្រើនផុលផុស ជាពិសេសការសិក្សាស្រាវជ្រាវផលិតផលជាសក្តានុពលក្នុងខេត្តបន្ថែមទៀតដោយប្រមូលផ្តុំចងក្រងសមាគមន៍អាជីកម្មផងដែរ តាមស្មារតីរួមចំណែកកំណែទម្រង់ដើម្បីអភិបាលកិច្ចល្អ ផ្តោតលើការជំរុញផលិតផលស្រូវ និងការនាំចេញអង្ករដែលមានផលប៉ះពាល់រយះពេលវែងចំពោះការអភិវឌ្ឍថ្នាក់ក្រោមជាតិ។
ចក្ខុវិស័យពាណិជ្ជកម្ម ក្រសួងបានកំណត់ផ្តោតខ្លាំងលើការលើកកម្ពស់ផលិតកម្មនិងធានាគុណភាពនៃផលិតផល អោយស្របតាមស្តង់ដារបស់ទីផ្សារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ការក្លែងបន្លំ ការពង្រឹងយន្តការត្រួតពិនិត្យគុណភាពទំនិញ ដើម្បីធានាអោយការនាំចេញ៕