ខេត្តមណ្ឌលគីរី៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោង ២រសៀល កម្លាំងរដ្ឋបាលព្រៃឈើស្រុកកោះញែក ខេត្តមណ្ឌលគិរី បានចុះរឹបអូសឈើប្រណីត ចំនួន៤៥ដើមដែលគេលាក់ទុកនៅខាងក្រោយក្រុមហ៊ុន Uni Green ។អ្នកគ្រប់គ្រងក្រុមហ៊ុននេះ បដិសេធថា មិនមែនជាឈើរបស់ខ្លួនទេ។
កំលាំងរដ្ឋបាលព្រៃឈើស្រុកកោះញែក ដឹកនាំកំលាំងដោយលោក ឈួន សេរីវឌ្ឍន៍ នាយផ្នែក រដ្ឋបាលព្រៃឈើស្រុកកោះញែក លោក លឿង ភារុណនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកកោះញែកលោក លុន បញ្ញា នាយសង្កាត់រយ៉ បានចុះ បង្ក្រាប និងរឹបអូសឈើប្រភេទសុក្រមបានចំនួន ៤៥កំណាត់ ប្រវែង8មែត្រ នៅចំណុចភូមិអូយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី។
បើយោងតាមសំដីពីអ្នកភូមិក្បែរនោះបានអោយដឹងថា ឈើទាំនោះគាត់មិនបានដឹងថាជាឈេីរបស់ អ្នកណាទេ គាត់គ្រាន់តែដឹងថាមានគេដឹកឈើទាំងនោះយកមកលាក់ទុកក្បែររបងដីក្រុមហ៊ុន UniGreen ហៅជញ្ចាំងខៀវ ជាយូរណាស់ មកហើយ ។
អ្នកគ្រប់គ្រងក្រុមហ៊ុន UniGreen បានបំភ្លឺពី ករណីដែលពាក់ពន្ធ័ឈើទាំងនោះថា ឈើទាំង នោះមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនរបស់ខ្លួនទេ។
នាយខណ្ឌរដ្ឋបាលព្រៃឈើស្រុកកោះញែកបានឲ្យចុះដឹងថា ឈើទាំងនោះបានយកទៅរក្សាទុក នៅខណ្ឌរដ្ឋ បាលព្រៃឈើត្រពាំងត្រាច ស្រុកកោះញែក ខេត្តមណ្ឌលគីរី៕