ជន​ស៊ីវិល​ច្រើន​នាក់​ស្លាប់​ដោយសារ​ការវាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2016 ក+ ក-

ស៊ី​រី​៖​តាម​អ្នក​អង្កេត​ការណ៍​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា មនុស្ស​៤៧​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​។
​ប្រភព​ដដែល​បន្តថា ក្នុងចំណោម​អ្នកស្លាប់​រួមមាន​កុមារ​ចំនួន​៩​នាក់​ផងដែរ​។ ប្រភព​បញ្ជាក់ថា យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​បាន​ទម្លាក់​គ្រាប់​នៅ​ទីក្រុង Deir al-Zor ខណៈ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី បាន​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅលើ​ដី​។
​គួរ​បញ្ជាក់ថា ក្រុម​រដ្ឋ​អ៊ីស្លាម ISIS បាន​គ្រប់គ្រង​ខេត្ត​ជាច្រើន​ស្ថិតនៅក្នុង​ទីក្រុង Deir al-Zor តាំងពី​ខែមីនា​មកម្ល៉េះ​៕

20160124