អ៊ីរ៉ាក់​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​អ៊ីស្លាម​ចូលរួម​ទប់ស្កាត់​ក្រុម ISIS
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2016 ក+ ក-

អ៊ីរ៉ាក់​៖​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បានប្រកាស កាលពី​ម្សិលមិញ​ដោយ​អំពាវនាវ​ឲ្យ​ប្រទេស​មាន​ដើមកំណើត​អ៊ីស្លាម​ទាំងអស់​ត្រូវ​រួបរួមគ្នា​ដើម្បី​ផ្ចាញ់​ក្រុម​នេះ និង​ធ្វើយ៉ាងណា​ប្រឆាំង​ឲ្យ​បាន​នូវ​ការរើសអើង​និកាយ ការរើសអើង​ជនជាតិភាគតិច និង​ត្រូវ​ប្រឈម​មុខជា​មួយក្រុម​មួយ​នេះ​ផងដែរ​។​
​ការអំពាវនាវ​របស់​លោក​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​លើក​ទី​១១ នៃ​សហ​សភា​អង្គការ​សហ​ប្រតិ​ប​ត្ដិ​ការ​អ៊ីស្លាម​ក្នុង​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ីរ៉ាក់ ខណៈដែល​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​នៅតែ​បន្ដសកម្មភាព​របស់​ពួកគេ ទាំង​ក្នុងប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ី​រី ហើយក៏​កំពុង​បង្កចលាចល​ទូទាំង​ពិភពលោក​តាមរយៈ​ការវាយប្រហារ​របស់​ពួកគេ​។
​គួរ​បញ្ជាក់ថា ដោយសារតែ​អំពើហិង្សា​បង្កឡើង​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​អ៊ីស្លាម ធ្វើ​ឲ្យ​ជន​ស៊ីវិល​អ៊ីរ៉ាក់ ១៨,៨០២​នាក់​ស្លាប់ និង​ប្រមាណ​ជិត​៣​ម៉ឺន​នាក់​រងរបួស ខណៈដែល​មនុស្ស​ជាង​៣,២​លាន​នាក់​ចាកចោល​លំនៅស្ថាន​រយៈពេល​ជាង​២​ឆ្នាំនេះ​៕

Abadi_asks_Abbott_for_more_Daesh_help