ភ្នំពេញ៖កម្មករកម្មការិនីរោងចក្រ វីបូ គ្រុប ខេមបូឌា ខូអិលធីឌីពប្រមាណជាង១៥០នាក់ បានបន្តធ្វើកូដកម្មជាថ្មីដើម្បីទាមទារឲ្យភាគីរោងចក្រអនុវត្តតានគោលការ៩ចំណុច ប៉ុន្តែមិនទាន់មានឆ្លើយតបបែបណាពីភាគីថៅកែរោងចក្រនៅឡើយទេ។
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះ កម្មករកម្មការនីរោងចក្រ វីបូ គ្រុប ខេមបូឌា ខូអិលធីឌីពប្រមាណជាង១៥០នាក់ មានទីតាំងស្ថិតនៅក្នុងភូមិ ត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅតែបន្តធ្វើកូដកម្មដដែល បើទោះបីជាមានការដោះលែងតំណាងសហជីពទាំង៥រូបក៍ដោយ ដើម្បីទាមទារអោយក្រសួងការងារជួយអន្តរាគមន៍ សុំអោយក្រុមហ៊ុនទទួលយកកម្មករកម្មការិនីចូលធ្វើការវិញ ក្រោយពីក្រុមហ៊ុនជួលក្រុមជើងកាងមកវ៉ៃកម្មករនិយោជិតដែលជាទង្វើរំលោភសិទ្ធិកម្មករ ដែលដឹកនាំលោក សុខ រ៉ាវុធ ។
ប្រភពព័ត៌មានពីកម្មករបានឲ្យដឹងថា ពួកគេបានជួលក្រុមជនពាលប្រដាប់ដោយដំបងបំពង់ទីបជាង១០នាក់ វ៉ៃទៅលើក្រុមកម្មករបណ្តាលអោយរបួសចំនួន១០នាក់ និងខួចខាតទ្រពសម្បត្តិដូចជាម៉ូតូ និងទូរស័ព្ធដៃមួយចំនួនផងដែរ។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ កម្មករកម្មការិគ្រាន់តែប្រមូលផ្តុំទាមទារលក្ខខណ្ឌការងារដែលមាន៩ចំណុចដោយសន្តិវិធីប៉ុណ្ណោះ រួមមានះ ១សូមអោយក្រុមហ៊ុនដករដ្ឋបាលចេញ ២.អនុញ្ញាតច្បាប់ជូនកម្មករពេលមានធុរៈ ៣.ផ្ដល់ប្រាក់ធ្វើដំណើរបន្ថែម៣ដុល្លារ ៤.ក្រុមហ៊ុនដកពាក្យបណ្ដឹងដែលប្ដឹងកម្មករ ៥.មិនត្រូវដកកម្មករនៅពេលធ្វើកូដកម្ម ៦.សូមក្រុមហ៊ុនប្ដូរកិច្ចសន្សាពី៣ខែទៅ១ឆ្នាំ ៧.សូមអោយក្រុមហ៊ុនដំឡើងតម្លៃតាមកំរិតនៃអាវដែលដេរ ៨.ក្រុមហ៊ុនបន្ថែមលុយបាយពេលល្ងាច២០០០រៀល ៩.ក្រុមហ៊ុនត្រូវបង់ប្រាក់ឈ្នួលជូនកម្មករធ្វើការងារក្នុងថ្ងៃបុណ្យ។
រហូតមកដល់រសៀលថ្ងៃទី២៥ ខែមករា នេះ ភាគីខាងក្រុមហ៊ុននៅមិនទាន់ឆ្លើយតបបែបណានៅឡើយទេ៕