ក្រុមហ៊ុន CP ចិញ្ចឹម​មាន់នៅ​ខេត្តកំពង់ ធំ យក​មាន់​ងាប់​១១៥០០​ក្បាល​បោះចោល​ តាម​ប្រឡាយទឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 January, 2016 ក+ ក-

 

mannn0110ដោយ៖សហការី

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋ​រាប់រយ​រាប់ពាន់​គ្រួសារ មានការ​ព្រួយបារម្ភ​ណ៍ នឹង​ហួសចិត្ត​ការមិន​ទទួលខុសត្រូវ​របស់​ក្រុ​ហ៊ុន CP និង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់ មួយកន្លែង​ដែល​បាន​ផ្ទុះ​ជំងឺសារ​បង្ក​ឲ្យ​មាន់​ងាប់​ប្រមាណ​១១៥០០​ក្បាល ប៉ុន្តែ​មិន​ព្រមយក​ខ្មោច​មាន់​ទៅ​កប់​នៅ​កន្លែង​មាន​សុវត្ថិភាព បែរជា​នាំយក​ខ្មោច​មាន់​ច្រក​បាវ​ទៅ​ចោល​តាម​ប្រឡាយទឹក​ជាច្រើន​ខ្សែ​ស្ថិតនៅក្នុង​សង្កាត់​កំពង់​រទេះ សង្កា​រ់​ដំរី​ជាន់ខ្លា និង​សង្កាត់​ស្រយូវ បង្ក​ឲ្យ​ភាយ​ក្លិន​អា​សោច និង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការឆ្លង​ជំងឺ​ដល់​មនុស្ស​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា កសិដ្ឋាន​ចិញ្ចឹម​មាន់​នេះ គឺជា​ទីតាំង​ស៊ីឈ្នួល​ចិញ្ចឹម​មាន់​ឲ្យ​ក្រុមហ៊ុន CP ហើយ​មាន់​ចាប់ផ្តើម​ងាប់​ជា​បន្តបន្ទាប់​រយៈពេល ១០​ថ្ងៃ​មកហើយ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រលួស សង្កាត់​ស្រយូវ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

បើតាម​របាយការណ៍ សត្វ​មាន់​សរុប​មាន​ចំនួន​១២០០០​ក្បាល ចំណែក​មាន់​ដែល​ងាប់​មកដល់ពេលនេះ​មាន​ចំនួន ១១៥០០​ក្បាល ។​ក្រោយពី​ក្រុមហ៊ុន​CP ដឹងថា មាន់​របស់ខ្លួន​ឆ្លង​ជំងឺ​ងាប់ ពុំមាន​វិធានការ​ទប់ស្កាត់ ឬ​រាយការណ៍​មក​មន្ទីរ​បស្សុព្យាបាល​ស​ត្វ បែរជា​នាំគ្នា​ដឹក​មាន់​ងាប់​មកចាក់​ចោល​ក្នុង​ប្រឡាយទឹក និង​ច្រក​មាន់​ងាប់​ចូល​កា​រ៉ុង​ខ្លះ ដឹក​យកទៅ​ចោល​នៅ​ទីតាំង​ផ្សេងៗ បណ្តាល​ឲ្យ​ដង្កូវ​ចាក់រុក ធ្លុះធ្លាយ​ស្អុយ ពេញបន្ទុក​។​

​លោក តាន់ ម៉េង​ឆាង ប្រធាន​ផ្នែក​ពេទ្យសត្វ ក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា ករណី​មាន់​ងាប់​យ៉ាងច្រើន​នេះ គឺ​ខាង​ក្រុមហ៊ុន និង​ម្ចាស់​កសិដ្ឋាន​ពុំបាន​រាយ​ការ​មក​ទេ ហើយ​ខាង​ក្រុមហ៊ុន​មិនមាន​ភាព​ទទួលខុសត្រូវ ក្នុងការ​កប់​មាន់​ដែល​ងាប់ បែរជា​នាំយកមក​ចោល​ក្នុង​ប្រឡាយទឹក តែ​លោក​បាន​រាយការណ៍​ទៅខាង​បស្សុព្យាបាល​សត្វ និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ដែរ កំពុង​រងចាំ​វិធានការ​និង​ចាត់ការ​ដូចម្តេច​។​

​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក​បាន​ឲ្យ​ដឹងថា ករណីនេះ​លោក​មិន​បានដឹង​នោះទេ គឺ​ទើប​ដឹង​ពេល​ល្ងាច​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦​នេះឯង លោក​និង​ចាត់​ឲ្យ​មន្ត្រី​របស់លោក​ចុះ ទៅ​ថ្ងៃស្អែក ចំណែក​មាន់​ដែល​ងាប់​ត្រូវបាន​គេ​ចោល​ទៅក្នុង​ប្រឡាយទឹក លោក​នឹង​ឲ្យ​គេ​ស្រង់​មកវិញ​ដើម្បី​យក មក​កប់​ឲ្យ​មាន​សុ​វត្តិភាព កុំ​ឲ្យ​មាន​ជំងឺឆ្លង​ដល់​សត្វ និង​មនុស្ស​បន្តទៀត ។​

​ប្រជាពលរដ្ឋ​បាន​សំពូ​ម​ពរ​ឲ្យ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ជួយ​ចាត់វិធានការ​ចំពោះ​កសិដ្ឋាន ចិញ្ចឹម​មាន់​នេះ ព្រមទាំង​ក្រុមហ៊ុន​ដែល​មិន​ទទួលខុសត្រូវ ចំពោះ​ការប្រមូល​មាន់​កប់​ឲ្យ​ល្អ បែរជា​នាំគ្នា​យក មាន់​រាប់ម៉ឺន​ក្បាល​មក​ចោល ក្នុង​ប្រ​ឡាញ​ទឹក ដែល​ធ្វើ​ឲ្យ​ទឹកស្អុយ ហើយ​ប៉ះពាល់​ដល់​បរិស្ថាន​ជាខ្លាំង​៕man11

Untitled-1man55man66nam888