បរទេស៖រោងចក្រ Foxconn ដែលជារោងចក្រផលិត iPhone ធំជាងគេបំផុតសម្រាប់ផ្គត់ផ្គង់លើទីផ្សារពិភពលោកត្រូវបានអគ្គិភ័យឆាប់ឆេះដែលបណ្តាលមកពីបញ្ហាកង្ហារម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបូមខ្យល់នៅលើដំបូលអគារនៃរោងចក្រ។
តាមប្រភពព័ត៌មានពីក្រុមហ៊ុន Foxconn បានបញ្ជាក់ថា អគ្គិភ័យនេះបានឆាបឆេះផ្នែកមួយចំនួននៃរោងចក្រប៉ុណ្ណោះ។ ប៉ុន្តែមិនមានអ្នកណារងគ្រោះ និងមិនបង្កផលប៉ះពាល់ដល់សង្វាក់ផលិតកម្មនោះឡើយ។ ដោយឡែកអាជ្ញាធរក្នុងតំបន់បានអះអាងថា បានរកឃើញមូលហេតុដែលបង្កើតជាអគ្គិភ័យនេះគឺបណ្ដាលមកពីបញ្ហាកង្ហារម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបូមខ្យល់ដែលដាក់នៅលើដំបូលអគារនៃរោងចក្រ។
គួរបញ្ជាក់ថា Foxconn ធ្លាប់ឆេះម្ដងហើយកាលពីឆ្នាំ ២០១១ ដែលកាលនោះបណ្ដាលមកពីការផ្ទុះ iPad 2 ដែលធ្វើឲ្យមានបុគ្គលិក ៣នាក់ស្លាប់ និងរបួសជាង ១៥នាក់៕