ភ្នំពេញ: ចៅក្រមស៊ើបសួរសាលាដំបូងរាជ ធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៤ បានសម្រេចឃុំខ្លួនយុវជនម្នាក់ជាអ្នកបក ប្រែភាសាចិនដែលបានរៀបចំគម្រោងអូសទាញសមត្ថកិច្ចប៉េអឹមខេត្តព្រៃវែងម្នាក់ ឱ្យឡើងមកភ្នំពេញ ដើម្បីបញ្ជាទិញឥវ៉ាន់ រួចបានបាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ ដើម្បីប្លន់យកទ្រព្យសម្បត្តិនោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
យុវជនម្នាក់ ជាអ្នកបកប្រែភាសាចិន ហើយដែលបានរៀបចំគម្រោងអូសទាញ សមត្ថកិច្ចប៉េអឹមខេត្តព្រៃវែងម្នាក់ ឱ្យឡើងមកភ្នំពេញ ដើម្បីបញ្ជាទិញឥវ៉ាន់ រួចបានបាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗ ដើម្បីប្លន់យកទ្រព្យសម្បត្តិមួយចំនួន គឺត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុក ជាមុន យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ អេង សៀង ហៅ ៨៥ អាយុ ១៨ ឆ្នាំ ជាអ្នកបកប្រែភាសាចិន នៅក្រុមហ៊ុនគាន់ឡុង មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣ (បុរី ឡាយគង់) សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ។ យុវជននោះ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី៩តុលា នៅចំណុចភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រោមការសម្របសម្រួលពីស្ថាប័នតុលាការ។ ចំណែកជនរងគ្រោះ ឈ្មោះ នូ គឹមសាន្ត ជាមន្ត្រីប៉េអឹមខេត្តព្រៃវែង។
ក្រៅពីឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ដូចជា ទូរស័ព្ទដៃចំនួន ៣ គ្រឿង ប្រាក់ដុល្លារចំនួន ៣.៥០០ ដុល្លារ រថយន្តម៉ាក HIGHLANDER ពណ៌ខ្មៅ សេរីឆ្នាំ២០០២ (ជារបស់ជនរងគ្រោះ) អាវុធម៉ាក ឡុក សេ អេហ្វ ៩៨ មួយដើម ប្រម៉ាត់ខ្លាឃ្មុំចំនួន ១២ ក្រពះកាំប្រម៉ាចំនួន០៤ ចង្កូមខ្លាមួយគូ ផ្សិតលិញជឺមួយកញ្ចប់ និងម៉ូតូចំនួន ១ គ្រឿង។
ប្រភពដដែល បានឱ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺបន្ទាប់ពីមានករណីឃាតកម្មមួយ បានកើតឡើង កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ ដោយបាញ់សម្លាប់សមត្ថកិច្ចប៉េអឹមខេត្តព្រៃវែង នៅចំណុចដីឡូត៍ ស្ថិតក្នុងក្រុមទី១១ ផ្លូវ៥៩៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
នៅ ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អេង សៀង បានសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងសម្លាប់ជនរងគ្រោះពិតមែន ដោយខ្លួនកុហកថា មានជនជាតិចិនត្រូវបានបញ្ជាទិញឥវ៉ាន់ ដូចជា ប្រម៉ាត់ខ្លាឃ្មុំចំនួន១២ ក្រពះកាំប្រម៉ាចំនួន០៤ ចង្កូមខ្លាមួយគូ និងខ្នាយជ្រូកព្រៃមួយគូ ដោយជនរងគ្រោះធ្វើដំណើរពីខេត្តព្រៃវែង ឡើងមកភ្នំពេញតែម្នាក់ឯងជាមួយនឹងរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ខ្មៅ ផលិត២០០២។
ជនសង្ស័យបន្តទៀតថា ខ្លួនបាននាំជនរងគ្រោះ ទៅដីឡូតិ៍មួយកន្លែង ហើយយកលែសថា រង់ចាំជនជាតិចិន តែពេលពួកយើងបម្រុងចេញពីដីឡូត៍នោះ ខ្លួនក៏បានដកកាំភ្លើងខ្លី បាញ់ជនរងគ្រោះចំនួនបីគ្រាប់ត្រូវចំខ្នង និងបាញ់ចំលើក្បាលចំនួន០៣ គ្រាប់ទៀត ហើយទំលាក់សាកសពចេញពីរថយន្ត។ អស់រយៈពេលជាងមួយខែ ពោលគឺនៅថ្ងៃទី៦តុលា ទើបខ្លួនបានយករថយន្តនោះ ទៅបញ្ចាំបាន ៩០០០ ដុល្លារអាមេរិក។
ជនសង្ស័យបានសារភាពទៀតថា ក្រៅពីសម្លាប់សមត្ថកិច្ចប៉េអឹមនេះហើយ ខ្លួនក៏ធ្លាប់បានបាញ់សម្លាប់ជនជាតិចិនម្នាក់ ជាមេការនៅក្រុមហ៊ុនចុងឈី ជាក្រុមហ៊ុនវិនិយោគលើដីសម្បទានដាំកៅស៊ូ នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី ដោយសារជនជាតិចិននោះ បង្ខំឲ្យបុគ្គលិកធ្វើការលើសម៉ោង ហើយបានដេញបុគ្គលិក ដែលជាមិត្តភក្តិជិតដិត៕cen
ជនសង្ស័យឈ្មោះ អេង សៀង ហៅ ៨៥ អាយុ ១៨ ឆ្នាំ ជាអ្នកបកប្រែភាសាចិន នៅក្រុមហ៊ុនគាន់ឡុង (cen)