នាយករដ្ឋមន្ត្រី​វៀតណាម ដកខ្លួន​ចេញពី​ការប្រកួត​យក​តំណែង​ប្រធាន​គណបក្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2016 ក+ ក-

ហាណូយ​៖​លោកនាយក​រដ្ឋមន្ត្រី វៀតណាម ង្វៀន តាន់​យ៉ុង មិនត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ជាប់​ជា​ប្រធាន​គណ​បក្សកុម្មុយនិស្ត​នោះឡើយ ដែល​ប្រការនេះ​វា​បាន​បើកចំហ​ផ្លូវ​យ៉ាង​ទូលាយ​ឲ្យ​លោក​អគ្គលេខា ធិ​ការ​បក្ស​បច្ចុប្បន្ន ង្វៀន ភូ​ត្រុ​ង ត្រូវ​ទទួល​ការបោះឆ្នោត​ជ្រើសតាំង​ឲ្យ​កាន់តំណែង​នេះ​សាជាថ្មី​។
​ ​យោងតាម សារព័ត៌មាន​បរទេស​ឲ្យ​ដឹងថា សមាជិក​របស់​សមាជ​នៃ​គណ​បក្សកុម្មុយនិស្ត​វៀត​ណា​ម បានធ្វើការ​បោះឆ្នោត​សម្ងាត់ កាលពី ល្ងាច​ថ្ងៃ​ចន្ទ ម្សិល​មិះ​នេះ ដោយ​ភាគច្រើន​នៃ​អ្នកបោះឆ្នោត​បានសម្រេច យល់ព្រម​ឲ្យ​លោក ង្វៀន តាន់​យ៉ុង ដកខ្លួន​ពី ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​បក្សកុ​ម្មុយ​និ​ស្ត​វៀតណាមសម្រាប់​អាណ​ត្តិ​ក្រោយ​។
​ ​សមាជិក នៃ​គណៈកម្មាធិការ​បក្ស​ចំនួន ២០០​រូប បាន​តម្រូវ​ឲ្យ​ធ្វើការ​បោះឆ្នោត​ជ្រើសរើស មេដឹកនាំ​កំពូលៗ របស់ខ្លួន ដោយ​ក្នុងនោះ ក៏មាន​ប្រធាន​គណបក្ស​, នាយករដ្ឋមន្ត្រី​, ប្រធានាធិបតី​, និង ប្រធានរដ្ឋសភា ផងដែរ​។ ការដកខ្លួន របស់លោក តាន់​យ៉ុង នេះ ក៏​ស្រប ពេលដែល​បេក្ខជន ២២ រូប​ផ្សេងទៀត ត្រូវបាន​ដកខ្លួន​ដូចគ្នា​៕

art16.1