ពលរដ្ឋ​ប្រតិកម្ម​ចំពោះ​ការទារលុយ​ថ្លៃ​ដាក់លូ​តាម​មុខ​ផ្ទះមួយ​ប្លង់​២៥០​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 January, 2016 ក+ ក-

aa52413687ដោយ៖ស សាម

ភ្នំ​ពេ​ញះ ប៉ុន្មាន​ថ្ងៃនេះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ៍យ រាជធានី​ភ្នំពេញ បាននាំគ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ក្រុម​អ្នកដើរ​ដាក់លូ​តាមផ្លូវ​មុខផ្ទះ ដែល​លក្ខខណ្ឌ​ឲ្យ​គ្រប់​ម្ចាស់ផ្ទះ​បង់លុយ​ពួកគេ​ចំនួន​250 សំរាប់​ដី​មួយ​ប្លង់​(5​គុណ នឹង​20)​។​

​ចលនា​ដើរ​រៃអង្គាស​រួមផ្សំ​ដោយ​លក្ខខណ្ឌ​ផង​នេះ បានធ្វើអោយ​ប្រជាពលរដ្ឋ ងឿ​យ​ឆ្ងល់​យ៉ាងខ្លាំង ព្រោះ​ពួកគាត់​មិន​បានដឹង​ជាមុន​ថា វា​មានអី​កើតឡើង​នៅក្នុង​ស្រុកភូមិ​របស់គាត់​ទេ ស្ងាត់ៗ​ស្រាប់​តែមាន​គេ​មក​ជីក​កាយ​ដី​មុខផ្ទះ ដាក់លូ និង​បាន​បំផុស​អោយ​គ្រប់​ម្ចាស់ផ្ទះ​បង់លុយ​ចំនួន​250 ដុល្លារ ដោយ​គំរាមថា បើ​ម្ចាស់ផ្ទះ​ណា ឬ​ដី​ឡូ​ណា​មិន​ព្រម​បង់លុយ​នោះទេ គេ​ក៏​មិន​ដាក់លូ​អោយ​ដែរ​។​

​ទាក់ទង​នឹង​បញ្ហា​យកលុយ​ដាក់លូ​នេះ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បានបញ្ជាក់​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កថា នៅ​តំបន់​នោះ​វា​ទាប ។​កន្លងមក ភូមិ​-​សង្កាត់​បាន​ប្រជុំគ្នា​ដាក់លូ តែ​រឿង​ការដើរ​ប្រមូល​លុយ​យ៉ាងណា​នោះ​លោក មិនបាន​អនុញ្ញាត​ទេ​។

​ដោយ​មិនមាន​ភាពច្បាស់លាស់​នោះ ក្រុម​ភ្នាក់ងារ​ព័ត៌មាន​បាន​ទៅទាក់ទង​ផ្ទាល់​ជាមួយ​លោក​ចៅសង្កាត់​ត្រពាំង​ក្រសាំង ។​លោក មិនបាន​បញ្ជាក់​ពី​ក្រុមហ៊ុន​ណា ឬ​ក្រុម​ជាង​មកពីណា​នោះទេ ដោយ​លោក​ទាំង​ស្រពេចស្រពិល​ថា​ឯកសារ​ច្រើនពេក​។​ចំពោះ​ការយក​លុយ​លោក​ក៏បាន​ទទួលស្គាល់ថា វា​ពិត ជាមាន​មែន ដោយ​តំរូវអោយ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត ។​បានន័យថា សង្កាត់​មិនមាន​លុយ​ឯណា សំរាប់​ចេញ​អោយ​ប្រជាពលរដ្ឋ​នោះទេ តែ​លោ​កថា ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​ណា​ខ្វះ​លទ្ធភាព ខាង​ក្រុម​ជាង​ក៏​អនុគ្រោះ​ដែរ​។​

​ទោះជា​យ៉ាងណាក្តី ប្រជាពលរដ្ឋ​ថា បើ​មុន​នឹងធ្វើ​អី​គឺ​សុំ​កោះហៅ​ប្រជាពលរដ្ឋ ទៅ​និយាយ​ជុំគ្នា​ពី​រឿង​ដាក់លូ​នេះ​ថា វា​យ៉ាងម៉េច​មានការ​ព្រមព្រៀង​គ្នា​សិន​មិនបាន​ប្រាប់​ប្រជាជន​ផង គឺ​ប្រជាជន​តែងមាន​មន្ទិល​អ​ញ្ជឹ​ង​ហើយ​។​

​គួររំលឹកថា សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម ប៉ា សុជាតិ​វង្ស បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ទាំងអស់​កុំអោយ​ដើរ​រៃអង្គាស ពិសេស​ការធ្វើ​លូ​នេះ​តែម្តង ប៉ុន្តែ​នៅ​សង្ក​ស​ត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ អាជ្ញាធរ​នៅតែ​ដើរ​រៃ​លុយ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​លុយ​ធ្វើ​លូ​តាមផ្លូវ​មុខផ្ទះ​ដដែល ។ តើ​សាលា​រាជធានី​បាន​ផ្លាស់ប្តូរ​ចិត្ត​ឬ​យ៉ាងដូចម្តេច ?មេត្តាជួយ​ឆ្លើយតប​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹងផង​៕

aa52413687aa36362323