បំផ្ទុះគ្រាប់បែកនៅស៊ីរីស្លាប់ និងរបួសជាង១០០នាក់
ស៊ីរី៖មនុស្សយ៉ាងហោចណាស់ជាង២០នាក់បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកផ្ទួនៗ នៅទីក្រុងហូម កាលពីម្សិលមិញ។
រដ្ឋាភិបាលទីស៊ីរីបាននិយាយថា ការវាយប្រហារដំបូងគឺបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ស្ថិតនៅគោលដៅប៉ុស្ដ៍ប៉ូលីសស៊ីរី ក្នុងទីក្រុងហូម បន្ទាប់មកទៀត គឺមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះក្រុមសកម្មប្រយុទ្ធISISបានប្រកាសទទួលខុសត្រូវចំពោះហេតុការណ៍នេះ និង បានអះអាងថា ពួកគេបានសម្លាប់មនុស្ស៣០នាក់តាមរយៈការបំផ្ទុះគ្រាប់បែក៕