សមាគម​ក្រុមប្រឹក្សា ​ក្រុង ស្រុក ឃុំ សង្កាត់ ​ខេត្តកំពត​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2016 ក+ ក-

ដោយ៖សហការី

ខេត្ត​កំ​ព​ត៖នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ សមាគម​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពត បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​១០ របស់​ក្រុមប្រឹក្សា​សមាគម ក្នុង​គោលបំណង​ដើម្បី ត្រួតពិនិត្យ​មើល​អំពី វឌ្ឍនភាព​ការងារ និង​បញ្ហា​ប្រឈម​នានា ដែល​សមាគម​បាន​អនុវត្ត​កន្លងមក ព្រមទាំង​ពិនិត្យ​អនុម័ត លើ​របាយការណ៍ លទ្ធផល​ការងារ ផែនការ​សកម្មភាព និង​ថវិកា សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០១៦​។

​កិច្ចប្រជុំ​ក្រោម​វត្តមាន​ចូលរួម​ជា​អធិបតីភាព​បើក​ពិធី​ដោយ​លោក អ៉ឹ​ង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​និង​បិទ​កិច្ចប្រជុំ​លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត មាន​រយះពេល​មួយថ្ងៃ​និង​មាន​សមាជិក សមាជិកា​ចូលរួម​ពី​សំណាក់ តំណាង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ អភិបាលក្រុង ស្រុក ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក​ឃុំ សង្កាត់ សមាជិក​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ សរុប​ចំនួន​១៨៦​រូប​។​

​លោក ស៊ីវ​-​យុ​ត ប្រ​ធា​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ បាន ធ្វើ​របាយការណ៍​អោយដឹងថា ដំបូង​ឡើយ​សមាគម​ក្រុមប្រឹក្សាឃុំ ខេត្តកំពត បាន​បង្កើតឡើង​ដោយ​សន្និបាត​សមាគម​ក្រុមប្រឹក្សាឃុំ កាលពី​ខែ​កម្ភៈ ឆ្នាំ​២០០៦​ដែលមាន​សមាសភាព​ប្រតិភូ ជា​ក្រុមប្រឹក្សា ឃុំ សង្កាត់​ទាំង​១៦៤​នាក់​ចូលរួម ហើយ​បច្ចុប្បន្ន សមាគម បាន​ពង្រីក​សមាជិកភាព​ដល់​ក្រុមប្រឹក្សា ក្រុង ស្រុក ដែល​ហៅថា សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​តាម​មហាសន្និបាត​កាលពី​ខែមេសា​ឆ្នាំ​២០១៤ គិត​មកដល់ពេលនេះ​មាន​សមាជិក​ចំនួន​៨៨​ឃុំ ៥​សង្កាត់ ១​ក្រុង និង​៧​ស្រុក​។​

សមាគម​នេះ​បង្កើតឡើង​ក្នុង​គោលបំណង លើកកម្ពស់​ឋានៈ និង​អភិវឌ្ឍន៍​សមត្ថភាព​ដ​ល់​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ​សង្កាត់ ការពារ​ផលប្រយោជន៍ និង​គុណប្រយោជន៍​ស្របច្បាប់​របស់​សមាជិក​កសាង​ភាពជា​ដៃគូ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន ពង្រឹង​នីតិរដ្ឋ និង​ជំរុញ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​មានប្រសាសន៍​បិទ​កិច្ចប្រជុំ​លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាលខេត្ត​បាន​កោតសរសើរ​ចំពោះ​ការយកចិត្តទុកដាក់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ដែល​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​សម្រេច​បាន​លទ្ធផល​គួ​អោយ​មោទនៈ នាពេល​កន្លងទៅ និង​រហូតដល់​ពេលនេះ​។ លោក ខូ​យ ឃុន​ហ៊ួ​រ ក៏បាន​ណែនាំ​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​ស្រុក ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់ កសាង​សមត្ថភាព ពង្រឹង​ចំណេះដឹង និង​ការទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ត្រៀមខ្លួន​ទទួលយក​ធនធាន​និង​មុខងារ​ថ្មីៗ​ដែល​រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួង​ស្ថាប័ន​នានា​ដែល​ត្រូវ​ប្រតិភូកម្ម​ផ្តល់ជូន​នាពេលខាងមុខ​ឆាប់ៗ​នេះ ។

​ទន្ទឹម​និង​អភិវឌ្ឍ​សមត្ថភាព ក៏ត្រូវ​យកចិត្តទុកដាក់​យ៉ាងសំខាន់​លើ​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ និង​មាន​ប្រសិទ្ធភាព​ផងដែរ​៕bca2bbca4bca6bca7bca1