អ៊ីស្រាអែល៖តួកគីជាដៃគូពាណិជ្ជកម្មប្រេងដ៏ធំរបស់ ISIS
អ៊ីស្រាអ៊ែល៖រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Moshe Yaalon បាននិយាយថា តួកគីបានទិញប្រេងពីក្រុមរដ្ឋអ៊ីស្លាមក្នុងគោលបំណងផ្ដល់មូលនិធិដល់ការធ្វើសកម្មភាពរបស់ក្រុមអ៊ីស្លាម ISIS។ ការលើកឡើងរបស់លោក Yaalon បែបនេះ ធ្វើឡើងនៅក្នុងទីក្រុងអាថែន ប្រទេសក្រិកកាលពីពេលថ្មីកន្លងទៅនេះ។
លោក Yaalon បានចោទតួកគីបន្ថែមទៀតថា តួកគីបានអនុញ្ញាតឱ្យក្រុមជីហាដ ផ្លាស់ប្ដូរចេញពីអឺរ៉ុបទៅស៊ីរីនិងអ៊ីរ៉ាក់។ ទោះជាយ៉ាងណាក៏ដោយមិនទាន់មានឆ្លើយតបណាមួយពីតួកគីទៅអ៊ីស្រាអែលនៅឡើយ គ្រាដែលតួកគីក៏បានបដិសេធទៅរុស្ស៊ីម្ដងរួចមកហើយពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានទិញប្រេងពីក្រុមISIS នេះផងដែរ៕