ប្លន់​ប្រដាប់អាវុធ​នៅ​ស្រុក​កំរៀង​ស្លាប់​ម្នាក់ របួស​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2016 ក+ ក-

ដោ​យ៖ ប៉ែន សុផល​ ,រាយ​ការណ៍បន្ថែម៖ ​អ. វ

បាត់ដំបង​៖ ចោរ​មួយ​ប្រដាប់​ដោយ​អាវុធ​AK១​ដើម និង​អាវុធខ្លី​២​ដើម បាន​ចូលទៅ​ប្លន់​និង​បាញ់​ជិត​១០​គ្រាប់ បណ្តាលអោយ​ស្លាប់​ម្នាក់​និង​រងរបួស​បីនាក់ នៅផ្ទះ​លក់ដូរ​មួយកន្លែង ស្ថិតនៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង នៅវេលា​ម៉ោង​ប្រមាណ ១០​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់ ហើយ​ក្រុមចោរ​បាន​ប្រមូលយក​គ្រឿងអលង្ការ​អស់​មួយចំនួន ។

លោក​វរ​:​សេនី​យ៏​ត្រី​ផាន់ ចាន់ណា​រ៉ា អធិការ​ស្រុក​កំរៀង​បានឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​មាន​គ្នា ៥​នាក់ ប្រដាប់​ដោយ​អាវុធ AK ១​ដើម អាវុធខ្លី​២​ដើម​បានធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​មួយចំនួន​ជនរងគ្រោះ ឈ្មោះ កូយ សេង​លី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរ​របរ លក់ដូរ​។​

ជនល្មើស​បាន​បាញ់​អាវុធ AK ចំនួន ៥​គ្រាប់ និង​បាញ់​អាវុធខ្លី ៣​គ្រាប់ បណ្តាល​ជនរងគ្រោះ ភៀ​ង ភុ​ន អាយុ​៥៤​ឆ្នាំ (​ឪពុក​) ត្រូវ​ទ្រូង ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទឹកដី​ថៃ និង​រងរបួស ៣​នាក់ រួមមាន ទី​១​ឈ្មោះ ផុន ឡៃ​ម៉េង អាយុ​៣២​ឆ្នាំ (​កូន​) ត្រូវ​បញ្ជូនទៅ​ពេទ្យ​ប៉ៃលិន ទី​២-​ឈ្មោះ កូយ សេង​លី អាយុ​៥២​ឆ្នាំ ជនល្មើស​វ៉ៃ​នឹង​ដែក​ស្បែង​របួស​ស្មា​ឆ្វេង និង​ទី​៣-​ឈ្មោះ ម៉េង ជុង អាយុ​៣៦​ឆ្នាំ ជនល្មើស​វ៉ៃ​នឹង​ដែក​ស្បែង របួស​ដៃស្តាំ​របួសស្រាល​។

​ក្នុង​អំពើ​ប្លន់​នេះ​ក្រុមចោរ​បាន​ប្រមូល​គ្រឿងអលង្ការ​រួមមាន ខ្សែក​ផ្លាក​ទីន​១​ខ្សែ ចិ​ញ្ជៀ​ន​១​វង់ ៣​ជី​។​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច ជាច្រើន​នាក់​ទាំង​នគរបាល និង​អាវុធហត្ថ​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​ដើម្បី​តាម​ស្រាវជ្រាវ​ចាប់​ក្រុម​ជនល្មើស​៕​147aa148aa149aa