ខ្មាន់កាំភ្លើង AK ឡើង​បាញ់​បុរស​ម្នាក់​ដល់​លើផ្ទះ​រួច​រត់​ចុះ​គេចខ្លួនបាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 January, 2016 ក+ ក-

​ខេត្តកំពត​៖ បុរស​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ប្រើ​កាំភ្លើង AK ចូល​បាញ់រះ​ដល់​ក្នុងផ្ទះ​បណ្តាល​ឲ្យ​ដាច់​ម្រាមដៃ និង​ត្រូវ​ក្បាល​រងរបួស​ធ្ងន់​នៅ​ម៉ោង ៨៖៤០​នាទី​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។​

​នគរបាល​ស្រុក​ឈូក​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា នេះ​ថា ជនរងគ្រោះ​មានឈ្មោះ ផាត់ តាប់ អាយុ ៣៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ នគរបាល​ដដែល​បន្ត​ថា ក្រោយពី​បាញ់​លើ​ជនរងគ្រោះ​ហើយ ជនសង្ស័យ​បាន​រត់​ចុះពីលើផ្ទះ​គេចខ្លួនបាត់​ដោយ​ពុំបាន​យក​ទ្រព្យសម្បត្តិ​អ្វី​ឡើយ​។​

ចំណែក​ជនរងគ្រោះ​ត្រូវគេ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពត​។​បច្ចុប្បន្នកម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​វែកមុខ​សញ្ញា​យកមក​ផ្តន្ទាទោស និង​ចាត់ការ​តាមច្បាប់​៕