ដោយ៖ភី ធូ
ខេត្តកំពង់ឆ្នាំង៖ លោក ផល្លា ដែលគេដឹងថា ជាឈ្មួញកណ្ដាលបានខ្ចីដៃប្រជាពលរដ្ឋអោយយកសាច់អួនរបស់ខ្លួនទៅហ៊ុំសម្រាស់ចាប់ត្រីនៅចំណុចព្រែកការម៉ាល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប៉ុន្តែសមត្ថកិច្ចជំនាញមិនចាត់ការករណីនេះទេ ។
តាមសំដីប្រជាពលរដ្ឋដែលជាអ្នកដាក់បទល្មើសបានឱ្យដឹងថា តាមធម្មតា ពួកគាត់មិនហ៊ានដាក់សម្រាស់ចាប់ត្រីនៅទីនោះទេតែដោយសារលោក ផល្លា ជាអ្នករត់ការយ៉ាងសកម្ម ហើយក៍ជាអ្នកធានាផងដែរនោះ ទើបពួកហ៊ានហ៊ុំដោយមិនមានការភយ័ខ្លាចអ្វីឡើយ។
ប្រជានេសាទដដែលបន្តថា ក្នុងសម្រាស់ នីមួយៗ ឬមួយគុំៗត្រូវលោក ផល្លា ទារលុយពីរពួកគាត់ចំនួន៣០ម៉ឺនរៀល ដើម្បីយកទៅរត់ការបិទមាត់សមត្ថកិច្ចជំនាញ។
ដោយឡែក បទល្មើស ឆក់ក្តៅនិងឆក់ត្រជាក់ បាននិងកំពុងបញ្ចេញសកម្មភាពយ៉ាងគគ្រឹកគ្រេង ផងដែរតែគ្មានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធណាមួយចុះបង្ក្រាបអោយមានប្រសិទ្ធភាពនោះទេ។
ប្រជាពលរដ្ឋអ្នកប្រកបរបរធ្វើចំការនៅតំបន់ខាងលើបានអោយដឹងថា បច្ចុប្បន្ននេះរាល់ពេលល្ងាចៗគាត់បានឃើញក្រុមជនល្មើស ស្ពាយឧបករណ៍ឆក់ត្រី បញ្ចេញ
សកម្មភាពយ៉ាងប្រសេចប្រសាចមិនមានសមត្ថកិច្ចណាបង្ក្រាប ។
ដោយឡែកនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរបូ ឯណោះវិញ មានករណីវាយអួនទាំងយប់ទាំងថ្ងៃយ៉ាងអនាថិបតាយដោយគ្មានបន្ត្រីពាក់ពាន់ណាចុះបង្រាបផងដែរពិភពព័ត៌មានចេញពីអ្នកវាយអួនទាំងនោះបានឱ្យដឹងថា ដោយសាតែពួកគាត់វាយអួនយ៉ាងស្រួលបែបនេះ គឺមានអ្នករត់ការឱ្យពួកគាត់គឺឈ្មោះលោក សន ត្រូវជាឪពុករបស់ឈ្មោះ ហេង ដែលជាប្រធានរដ្ឋបាលជលផលសង្កាត់ឆ្នុកទ្រូផងដែរ៕