យ៉ាងហោចណាស់មានមនុស្ស ៣ទៅ៤លាននាក់អាចនឹងឆ្លងជំងឺ Zika នៅអាមេរិកក្នុងឆ្នាំនេះ។នេះបើយោងតាមការលើកឡើងរបស់អគ្គនាយិការអង្គការសុខភាពពិភពលោក (WHO) លោកស្រីវេជ្ជបណ្ឌិត Margaret Chan នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ។
យោងតាមការចេញផ្សាយរបស់ BBC ថា នៅពេលនេះ ជំងឺ Zika បានផ្ទុះឡើង និងរីករាដាលនៅជុំវិញអាមេរិក ហើយអ្នកដែលឆ្លងមេរោគនេះនឹងមានអាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺមានអាការៈ និងរោគសញ្ញា ដូចគ្នានឹងជំងឺគ្រុនឈាមដែរ។ នេះបើតាមការបញ្ជាក់ពីលោកស្រីអគ្គនាយិការ WHO ។
គួរបញ្ជាក់ថា វីរុស Zika ត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដាស្ថិតក្នុងទ្វីបអាហ្វ្រិក ហើយនៅឆ្នាំ១៩៥២ ជំងឺនេះ បានឆ្លងជាលើកដំបូងមកមនុស្ស តាមរយៈមូសខ្លាខាំ និងបានរីករាលដាលនៅតំបន់អាហ្វ្រិក និងកោះមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក៕