រថយន្ត​ដាច់​ហ្វ្រាំង​ចុះ​ពីលើ​ស្ពាន​អាកាស​៧​មករា​បុក​យុវតី​ម្នាក់​ស្លាប់ ម្នាក់​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 January, 2016 ក+ ក-

ដោយ៖ស សាម

​ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ខណៈដែល​រថយន្ត​កូរ៉េ​ដឹកទំនិញ​មួយគ្រឿង បើក​ចុះ​ពីលើ​ស្ពាន​៧​មករា ក៏​ដាច់​ហ្វ្រាំង ពេលនោះ​អ្នកបើក​បរបាន​លោត​ចុះ​ពីលើ​រថយន្ត​យករួចខ្លួន បណ្តាលឱ្យ​រថយន្ត​នោះ​រអិល​ចុះក្រោម​បុក​រះ​ម៉ូតូ​២​គ្រឿង​, រថយន្ត​តា​កូ​ម៉ា​មួយគ្រឿង និង​របួសធ្ងន់​ម្នាក់ ស្លាប់​ម្នាក់​ក្រោយពេល​បញ្ជូនទៅ​មន្ទីរ ពេទ្យ​។​

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០២ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៩ មករា ២០១៦ នេះ ស្ថិតនៅ​ចំណុច​ស្ពាន​៧​មករា បត់​មក​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​បើកបរ​ពី​ទិសដៅ​ពី​លិចទៅ​កើត​ពីលើ​ស្ពាន​អាកាស​៧​មករា លុះដល់​ចំណោត​ចុះ​ពីលើ​ស្ពាន ហើយ​រថយន្ត ក៏បាន​ដាច់​ហ្វ្រាំង​ហើយ​បាន​រអិល ជ្រុល​ទៅបុក​រថយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង​ដែល កំពុង​ធ្វើ​ចរាចរណ៍​ខាងមុខ​រថយន្ត​បង្ក​បណ្តាល ឲ្យ​អ្នកជិះ​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​ចំណែក​យុវតី​ម្នាក់ ត្រូវបាន​ស្លា​ប់ខ​ណះ​ពេលដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

​បន្ទាប់ពី​កើតហេតុ​ភ្លាម ធ្វើឱ្យ​អ្នកដំណើរ​និង​អ្នករត់ម៉ូតូឌុប​ជាច្រើន​នាក់ មានការ​ខឹងសម្បារ​ទៅលើ​ម្ចាស់​រថយន្ត​នោះ ដោយ​ចាប់​មក​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ធ្វើឱ្យ​អ្នកបើកបរ​ខាងលើ​របួស​ហូរឈាម​ពេញ​ខ្លួន និង​ប៉ោង​មុខមាត់ ព្រោះ​មិនបាន​នៅ​បញ្ជា​ចង្កូតរថយន្ត​របស់ខ្លួន​ពេល រថយន្ត​កំពុង​រអិល​ចុះ ។​

​អ្នកបើកបរ​រូបនោះ​មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​នោះទេ ។​រថយន្ត​បង្ក​ខាងលើ​ប្រភេទ​កូរ៉េ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6862 មាន​ដឹកទំនិញ​របស់​ឯកជន ។ អ្នករងគ្រោះ ម្នាក់​ត្រូវគេ​ស្គាល់ឈ្មោះ​សិ​ម ស្រី​ភ​ក្រ័ អាយុ​១៦​ឆ្នាំ ជា​សិស្ស ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​.​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DB-2964 (​របួសធ្ងន់​) ។ រីឯ​ខាង​រថយន្ត​មួយគ្រឿង​រង​ការខូចខាត គឺ​ម៉ា​កតា ។​

បច្ចុប្បន្ន​រថយន្ត​បង្ក​ខាងលើ​និង​អ្នកបើកបរ​ត្រូវបាន​បញ្ជូនទៅ​កាន់កា​រិ​យា​ល​យ័​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

1 30 01