ដោយ៖ អ៊ួង វឹង
ខេត្តកំពត៖នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅវេលាម៉ោង ៩និង០០នាទីលោក មួង នឿន អភិបាលស្រុកនៃគណៈអភិបាលស្រុកបន្ទាយមាស បានដឹកនាំក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តកំពត និងប្រចាំស្រុកបន្ទាយមាស មកសាងសង់កូនផ្ទះមួយខ្នងមានទទឹង៣ម៉ែត្រ គុណ៤ ម៉ែត្រប្រក់ស័ង្កសីនិងបាំងជញ្ជាំងដោយពិនធ្វើអំពីឬស្សី និងបង្គន់មួយអស់ទឹកប្រាក់ប្រមាណជាង២លានរៀល ។
នៅក្នុងពិធីនេះលោក មឿង គង្គា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំខេត្តកំពត មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋថា ផ្ទះ និងបង្គន់ដែលប្រគល់ជូនលោកតា សាប សារិត អាយុ៧៨ឆ្នាំ និងលោកយាយ នូ សុភាព អាយុ៦២ឆ្នាំ ស្ថិតនៅភូមិ ក្រសាំងលើ ឃុំ បន្ទាយមាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។
នៅក្នុងឱកាសនេះលោក មួង នឿន អភិបាលស្រុក បន្ទាយមាស បានផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋអោយទៅធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់ទុកប្រើប្រាស់នាពេលអនាគត៕