រឹបអូស​ឈើ​ប្រណីត​៧០​ដុំ​ដែល​លាក់​ក្រោយ​ផ្ទះ​ពលរដ្ឋ​នៅ​ឃុំ​សែន​មនោ​រម្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2016 ក+ ក-

​​ដោ​យ៖​ហូ សុខ​ណាត​

ខេត្ត​មណ្ឌល​គី​រី៖​កំលាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​អូររាំង​បាន​ចាប់​ឈើ​ជាច្រើន​កំណាត់​ដែល​ក្រុម​ឈ្មួញ​លាក់ទុក​នៅក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​២​នឹង​២០​នាទី​នៅ​ចំណុច​ភូមិ ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ក្រុង​សែ​មនោ​រម្យ ខេត្ត មណ្ឌល​គី​រី​។

​លោក សួន សុភាព នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូររាំង​បាន​ឲ្យ​ដឹងថា​ក្រោយពីរ​កំលាំង​ជំនាញ​ទ​ទូល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា នៅ​ចំណុច​ខាងលើនេះ​មាន​លាក់ទុក​ឈើ​ប្រណីត​ជាច្រើន​នោះ​លោក​ក៏បាន​សហកា​ជាមួយ​កំលាំង​អធិការ​ស្រុក និង​កំលាំង កងរាជអាវុធហត្ថ​ស្រុក​ឈានទៅ​ចាប់​រឹបអូស និង​បាន​ដឹក​ជ​ញ្ជួ​ន​យកមក​រក្សា​ទ​តុ​កនៅ​ខ​ណ្ខ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​

​លោក​បន្តថា​ឈើ​ទាំងអស់នោះ​សុទ្ធតែជា​ឈើ​ប្រណីត ប្រភេទ​ធ្នង់ មាន​ចំនួន​ជាង​៧០​ដុំ ប៉ុន្តែ​មិនទាន់​ដឹង​ស្មើ​ប៉ុន្មាន​ម៉ែត្រគូប​នោះទេ ប​ច្ច​ប្បន្ន​យកមក​រក្សាទុក​នៅ​ខ​ណ្ខ​រដ្ឋបាល​រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕22aa2563