អាគារ​សិក្សា​” ក្តីសង្ឃឹម​អាស៊ី “ ខេត្តបាត់ ដំបង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ជា​ផ្លូវ ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2016 ក+ ក-

ដោយ៖ប៉ែន សុផល

​ខេត្តបាត់ដំបង ៖ អាគារ​មួយ​ខ្នង​នៃ​សាលារៀន​ក្តីសង្ឃឹម​អាស៊ី នៅ​ក្រុង​បាត់ដំបង ដែល​បញ្ចប់​ការសាងសង់​ក្រោម​ជំនួយ​របស់​សប្បុរសជន​នៅ​សហរដ្ឋអាមេរិក​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​១៧៥ ០០០​ដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ចុងខែ​មករា នេះ​។​

​លោក ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង លោក គឹម វណ្ណៈ អភិបាលស្រុក​សង្កែ នៅ​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ចូលរួម​ជា​គណៈ​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​សាលារៀន​ក្ដីសង្ឃឹម​អាស៊ី ស្ថិតនៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម ពី​ជនបរទេស​មកពី​សហ​រដ្ឋ​អាមេរិក និង​កុមារ ចំនួន ៦​មណ្ឌល ផងដែរ ។

សាលារៀន​ក្ដីសង្ឃឹម​អាស៊ី ខេត្តបាត់ដំបង ចាប់ផ្ដើម​សាងសង់​ពី ខែសីហា​ឆ្នាំ​២០១៥ និង​បញ្ចប់​ជា​ស្ថាពរ នៅក្នុង​ខែមករា ឆ្នាំ​២០១៦ នេះ​។​ក្នុងនោះ​មាន​សាលា ១​ខ្នង មាន​ចំនួន ១២​បន្ទប់ ចំណាយ​ថវិកា​សាងសង់​ចំនួន ១៧៥ ០០០$ (​មួយរយ​ចិតសិប​ប្រាំ​ពាន់​ដុល្លារ​) ក្រោម​ជំនួយ​ពី​សប្បុរសជន នៅ​សហរដ្ឋអាមេរិក តាមរយ​: អង្គការ​ក្ដីសង្ឃឹម​អាស៊ី អន្តរជាតិ ។​

​បន្ទាប់មក​លោក ច័ន្ទ សុផល បាន​កាត់​ខ្សែរ​បូរ និង​ប្រកាស​ដាក់អោយ​ប្រើប្រាស់ ជា​ផ្លូវការ ប្រកបដោយ​បរិយាកាស​រីករាយ​ក្រៃលែង ៕

sxzfew

133

 

 

 

 

 

 

 

 

137aasszz136sedew