កូនស្រី​លោក​កឹម សុខា ប្រកាស​ដកខ្លួន​ពី​គ​.​ជ​.​ប ​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2014 ក+ ក-

​ភ្នំពេញ​៖ កូនស្រី​ច្បង​របស់លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា កញ្ញា កឹម មនោ​វិទ្យា តួនាទី​ជា​អនុ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ដកខ្លួន​ចេញពី​បេក្ខជន គ​.​ជ​.​ប​ថ្មី​។

ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៤​តុលា​នេះ កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​អាយុ ៣៣ ឆ្នាំ​របស់លោក​កឹម សុខា បាន​សរសេរ​ជា​ភាសា​អង់គ្លេស​យ៉ាងខ្លី​ថា កញ្ញា​នាង​នឹងមិន​ចូលរួម​ក្នុង គ​.​ជ​.​ប ដែល​ទើប​បង្កើត​ថ្មី​នោះទេ​។ កញ្ញា​បានសរសេរថា ការជ្រើសរើស​សមាជិក​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន គឺមាន​ដំណើរ​ការមិន​បើកចំហ​នោះទេ អ្វីៗ​ត្រូវធ្វើឡើង​ដោយ​ការតែងតាំង​។​

កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ បន្ទាប់ពី​កិច្ចព្រមព្រៀង​នយោបាយ​រវាង​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ចប់ សមាសភាព​គ​.​ជ​.​ប​ថ្មី ត្រូវបាន​ប្រកាស​ព័ត៌មាន ដែល​គេ​ដឹងថា ក្នុងនោះ​សមាសភាព ៤ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​គណបក្ស​ប្រកាស​ជា​ផ្លូវការ គឺ​លោក គួ​យ ប៊ុន​រឿន ចំណែក​៣ រូប​ទៀត​ស្ថិតក្នុង​លក្ខណៈ​មិន​ផ្លូវការ គឺ​កញ្ញា កឹម មនោ​វិទ្យា លោក​គល់ បញ្ញា និង​លោក យ៉េ​ង វីរៈ​។ ដោយឡែក​លោកស្រី ពុង ឈី​វ​កេក ប្រធាន​អង្គការ​លីកាដូ ក៏មាន​តួនាទី​ដ៏​ចម្បង​នៅក្នុង​គ ជ ប ថ្មី​នេះដែរ ។ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា បេក្ខជន ៤ រូប ជា​សមាជិក​គជប​ថ្មី មិនត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​នៅឡើយ​ទេ​។​

ឆ្លើយតប​នឹង​ព័ត៌មាន​នេះ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា គ ជ ប​ ថ្មី​នៅ​មិនទាន់មាន ប្រតិកម្មបែបណា​នៅឡើយ​ទេ​៕ ជំនិត​​Untitled-1