បំផ្ទុះ​គ្រាប់បែក​២​លើក​នៅ​ស៊ី​រី​សម្លាប់​មនុស្ស​ជាង​៧០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2016 ក+ ក-

ស៊ី​រី​៖​យោងតាម​សារព័ត៌មាន Channel News Asia បាន​ផ្សាយ​មនុស្ស​ជាង​៧០​នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ជិត​ព្រះ​ហារ​ស៊ី​អ៊ី​ត​មួយកន្លែង​ខាងក្រៅ​ក្រុង​ដា​ម៉ា​ក្នុងប្រទេស​ស៊ី​រី​កាលពី​ម្សិលមិញ​។​
​អ្នកស៊ើប​អង្កេត​បញ្ហា​សិទ្ធិមនុស្ស​នៅ​ស៊ី​រី​បាន​បញ្ជាក់ថា មនុស្ស​៧១​នាក់​បាន​ស្លាប់ នៅ​ក្នុងការ​បំផ្ទុះ​ពីរលើក ដោយ​ការ​បំផ្ទុះ​លើកទីមួយ​គឺ​នៅក្នុង​រថយន្ដ ហើយ​ការ​បំផ្ទុះ​គ្រាប់បែក​លើក​ទី​ពីរ​គឺ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត បាន​ពាក់​ខ្សែ​ក្រវ៉ាត់​គ្រាប់បែក រួច​ចូលទៅ​បំផ្ទុះ​នៅ​កន្លែង​មាន​មនុស្ស​ប្រមូលផ្ដុំ​។
​ពាក់ព័ន្ធ​ករណីនេះ​ផងដែរ​ត្រូវ​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញមុខ ទទួលខុសត្រូវ បានសម្លាប់​មនុស្ស​ជាង​៧០​នាក់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​ខាងលើ។​
​គួរ​បញ្ជាក់ថា ការ​បំផ្ទុះ​នេះ​ផងដែរ កើតឡើង​ស្រប​ពេលដែល​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​បានចាប់ផ្ដើម កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ និយាយ​ពី​បញ្ហា​សន្ដិភាព​ក្នុងប្រទេស​ស៊ី​រី​៕

20160201