សាលាក្រុងបញ្ចុះតម្លៃធ្វើស្លាកលេខម៉ូតូ ត្រឹម៤ម៉ឺនរៀល
ភ្នំពេញ៖ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នេះតទៅ តម្លៃធ្វើស្លាកលេខម៉ូតូតាមរយៈ ច្រកចេញចូលតែមួយត្រូវបានបញ្ចុះតម្លៃមកនៅត្រឹម ៤ម៉ឺនរៀល។នេះបើតាមការ ប្រកាសសាលារាជធានីភ្នំពេញ។
អាជ្ញាធរខណ្ឌទួលគោក តាមរយៈការិយាល័យច្រកចេញចូលតែមួយ បានប្រកាសថា “សូមជម្រាបដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ចាប់ពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០១៦ នេះតទៅ តម្លៃធើ្វស្លាកម៉ូតូតាមច្រកចេញចូលតែមួយ ត្រូវបានបញ្ចុះតម្លៃពី៧៨.០០០ រៀល មកនៅត្រឹមតែ៤០.០០០រៀលប៉ុណ្ណោះ៕