សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​ប្រមូលផ្តុំ​តវ៉ា​មិន​ឲ្យ​ផ្លាស់​នាយករង និង​គ្រូ​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 February, 2016 ក+ ក-

​ដោយ៖ស សាម

ភ្នំពេញ៖សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​ប្រមាណ​ជាង​២០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​មក​តវ៉ា​សុំ​មិនអោយ​ដូរ​នាយករង និង​លោកគ្រូ​ពី​នាក់​។ ហេតុការណ៍ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី ថ្ងៃទី​១​ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅមុខ​វិទ្យាល័យ​ទួល​អំពិល​តាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិតនៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ​ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​

​តាម​សម្តី​សិស្ស​វិទ្យាល័យ​ទួល​អំពិល​ទាំងអស់​សុំ​សំណូមពរ​មិនអោយ​ដូរ​លោកគ្រូ​ពីរ​នាក់ និង​នាយករង​ម្នាក់​ចេញពី​សាលា​នោះទេ​ដោយ​គាត់​ជា​គ្រូ​ដែល​បង្រៀន​ពួកគេ​បានល្អ​។

​លោក កែវ តេង នាយក​វិទ្យា​ល​យ័​ទួល​អំពិល​ដែលមាន​ឈ្មោះ បាន​ប្រាប់​អោយដឹងថា ក្នុងកា​ផ្លាស់ប្តូរ​នេះ លោក​មិនមាន​សិទ្ធិ​សម្រេច​នោះទេ​គឺមាន​លិខិត ចេញពី​មន្ទីរអប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​ដោយ​បញ្ជាក់​ពី​ការផ្លាស់ប្តូរ​លោកគ្រូ​អ្នកគ្រូ​មួយចំនួន​នៅក្នុង​រា​ធានី​ភ្នំពេញ​។​

​លោក​បន្តទៀតថា នៅក្នុង​វិទ្យា​ល​យ័​របស់គាត់​ក៏មាន​ការផ្លាស់ប្តូ​រលោក​គ្រូ​ពីរ​នាក់ និង​នាយករង​ម្នាក់​ផងដែរ​ដោយ​មិនមាន​ការដកចេញ​ពីមុខ​តំណែង​ដូចដែល​ការ​ចោទ​របស​សិស្ស​នោះទេ​។

​ខ​ណះ​មានការ​តវ៉ា គេ​ឃើញ​មាន​ការចុះ​អន្តរា​គម៍​ពី​សំណាក់​លោក​អភិបាលរង​ខ​ណ្ខ​ដង្កោ លោក​ចៅសង្កាត់ និង​លោក​អធិការ​ង​ដើម្បី​កុំអោយ​សិស្ស​ទាំងនោះ​ប្រើ​អំពើហិង្សា ។​

​ទោះជា​យ៉ាងណា ការតវ៉ា​ស្នើ​មិន​ឲ្យ​មានការ​ផ្លាស់​នេះ នៅ​មិនទាន់មាន​ការឆ្លើយតប​បែបណា​ពី​ថ្នាក់​មន្ទីរ ឬ​ក្រសួង​អប់រំ​នៅឡើយ​ទេ​៕

132