​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជា​តារា​នយោបាយ​ឈានមុខ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 February, 2016 ក+ ក-

 

​ដោ​យ៖​ខេមរា​
ភ្នំ​ពេ​ញ៖​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន សែន មាន​អ្នក​ចូលចិត្ត​(Likes)​ទៅ ដល់​២​លាន​៩​ម៉ឺន​២​ពាន់​នាក់ លើស​លោក សម រង្ស៊ី ជាង​១​ពាន់​នាក់ គិត​រហូតមកដល់​យ​ប់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ​។​

​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយជា​តារា​នយោបាយ​ឈានមុខ​នៅ​កម្ពុជា​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាង​លោក សម រង្ស៊ី ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​នេះ​បើតាម​តួលេខ​ដែល​បង្ហាញ​ពី​ចំនួន​អ្នក Likes , shere  និង​ចូល​អាន នៅក្នុង​គ​ណី​ហ្វេ​ស​ប៊ុ​ករ​បស់​តារា​នយោបាយ​ទាំងពីរ​ដួង គិត​មក​ត្រឹម​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០១៦ នេះ​។​

​គួររំឭកថា លោកនាយក​រដ្ឋមន្ត្រី​ធ្លាប់បាន​ប្រកាសថា លោក​មាន​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៥ ហើយ​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​តិច​ណូ​ថា  “​ហ៊ុន សែន បើ​មិន​លេង​គឺ​មិន​លេង​ទេ បើ​បានតែ​ជ្រុល​លេង គឺថា​មាន​អ្ហែង​ម​ទាំងពី​កប៉ាល់​ហោះ​ថត​ពីលើ​។ …​អាហ្នឹង​ឲ្យ​ដឹងថា​ម៉េច​ទៅ​ហ៊ុន សែន ហ្នឹង​។ មិន​លេង អញ​មិន​ខ្ចី​លេង​”​។ លោក​បញ្ជាក់​បន្ថែមថា​៖ “​បច្ចេកវិទ្យា​ទៅដល់ ណា យើង​ទៅដល់​ហ្នឹង​។ អាហ្នឹង​និយាយ​តាម​មួយបែប​អញ្ចឹង​ហ្មង​។ កុំ​ឲ្យ​អ្នកខ្លះ​ឆ្លៀត​ប្រើ ធ្វើ​អត្ថាធិប្បាយ តាំងពី​យក​អា​ទិន្នន័យ​ហ្វេ​ស​ប៊ុ​ក​យកមក​ធ្វើ​អត្ថាធិប្បាយ ឥឡូវ​សូម​លេង​ម្តង​ហើយ​។ ចាំ​ដល់ពេល​ដំណាក់កាល​មួយ សូម​ឲ្យ​ពួក​អ្នកធ្វើ​វិភាគ ចេញមក​វិភាគ​ឡើងវិញ ដើម្បី​ថា​តើ​វា​យ៉ាងម៉េច​អា​រឿង​ហ្វេ​ស​ប៊ុ​ក​ហ្នឹង​” 23648754