ដោយ៖អ វឹង
ខេត្តកំពត៖សាលាខេត្តកំពត នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ បានចេញសេចក្តីប្រកាសបដិសេធមិនទទួលស្គាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ជីងគ័រ ករណីដែលក្រុមហ៊ុននេះចាក់ដីលុបតំបន់ឆ្នេរនៃសហគមន៍នេសាទក្នុងឃុំ ព្រែកត្នោត ស្រុកទឹកឈូ។
សេចក្តីប្រកាសនេះ ក៏បានរំឭកផងដែរ ដល់អង្គភាពព័ត៌មានទាំងអស់ និងប្រជាពលរដ្ឋ សូមកុំឲ្យយល់ច្រឡំចំពោះសកម្មភាពចាក់ដីលុបតំបន់ឆ្នេរសហគមន៍នេសាទនៅចំណុចដូចខាងលើថា មានការអនុញ្ញាតដោយសាលាខេត្តកំពត។
សេចក្តីប្រកាសដដែលនេះ បានលើកឡើងថា សាលាខេត្តកំពតមិនដែលបានអនុញ្ញាតឲ្យក្រុមហ៊ុន ជីងគ័រ ធ្វើការវិនិយោគ ឬចាក់បំពេញដី និងធ្វើសកម្មភាពទាំងឡាយដទៃទៀតផ្ទុយពីសិទ្ធិនិងតួនាទីរបស់ខ្លួនឡើយ។ក្នុងនោះសិទ្ធិ និងភារកិច្ចនៃការអនុញ្ញាតគឺជាស្ថាប័នថ្នាក់ជាតិ។
សូមអាននូវសេចក្តីប្រកាសព័ត៌មានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ ៖